Showing posts with label សង្គម. Show all posts
Showing posts with label សង្គម. Show all posts

Wednesday, December 4, 2013

រថយន្ត​រាប់សិបគ្រឿង​កកស្ទះ​នៅច្រកទ្វារ​អន្តរជាតិប៉ោយប៉ែត​ពិបាកក្នុង​ការធ្វើ​ដំណើរ​

ខេត្តបន្ទាយ​មានជ័យ ៖ ​រថយន្ត​រាប់​សិប​គ្រឿង​​ មិនត្រឹមតែ​បានក​ក​ស្ទះ​ នៅច្រក​ទ្វារ​អន្តរជាតិ​ ប៉ោយប៉ែត​នោះទេ ថែមទាំង​កកស្ទះ​ចេញ​​មក​ខាង​ក្រៅ​​​ ត្រង់​ចំណុច​រង្វង់​មូល​តាម​​បណ្តោយ​ ផ្លូវជាតិ​លេខ​៥ ម្តុំ​មុខ​មណ្ឌល​សុខ​ភាព​ប៉ោយប៉ែត​​១ ធ្វើ​​​ឱ្យ​ដំណើរ​​ពិបាក​ក្នុង​ការ​ធ្វើដំណើរ​​ កាលពីវេលា ព្រឹក ថ្ងៃទី​៤ វិច្ឆិកា ២០១៣ នេះ ។
ការ​កក​ស្ទះនេះ  ធ្វើ​​ឱ្យ​​ចំណុច​រង្វង់​មូល​ និង​កន្លែង​ផ្សេង​ៗ មួយ​ចំនួន​ទៀត​ពោរពេញ​​ទៅ​ដោយ​រថយន្ត​គ្មានសណ្តាប់ធ្នាប់​ ស្ទើរ​រក​ផ្លូវ​ដើរ​មិន​ចង់​ឃើញ​ផង។ អ្នក​មាន​យាន​យន្ត​ត្រូវ​ចូល​ទៅ​ដី​ថៃ​​និយាយ​ថា ដោយ​សារ​មួយរយៈនេះ សមត្ថកិច្ច​ទាំង​​ខាង​ថៃ និង​ខាង​កម្ពុជា​រឹត​បន្តឹង​​ ការ​ត្រួតពិនិត្យ​​រថយន្ត​ចូល​ម្តង​៤-៥គ្រឿង​ តែប៉ុណ្ណោះ ទើប​បង្ក​ឱ្យ​មាន​ការ​កក​ស្ទះ​យ៉ាងដូច្នេះ ។

កម្មករ​ខ្មែរ​សាង​សង់​ទំនប់​វារី​អគ្គិសនី​ក្រុម​ហ៊ុន​ចិន​ម្នាក់​ជាន់​មីន​ស្គរ​ផ្ទុះ​ដាច់​ជើងម្ខាង

​ខេត្ត​បាត់​ដំ​បង ៖ មន្ត្រី​មូលដ្ឋាន​បាន​រាយការ​ណ៍ថា កម្មករ​ខ្មែរម្នាក់​​ដែល​ធ្វើការ​ជាមួយ​«គម្រោង​វារី​អគ្គិសនីរបស់​ក្រុម​ ហ៊ុន​ចិន​» បាន​ដើរ​ជាន់​មីន​កប់​ក្នុ​ងដី​ បណ្តាល​ឱ្យផ្ទុះ​ដាច់​ជើង​ម្ខាង​ កាលពី​ព្រឹក​ថ្ងៃទី​០៣​ ធ្នូ គ្រា​ដែល​កំពុង​ដើរ​វាស់​វែង​ដី​នៅ​ចំ​ណុច​ភ្នំ​គោក ស្ថិត​ក្នុង​ភូមិ​អូរ​ត្រែង ឃុំ​ផ្លូវ​មាស ស្រុក​រតនមណ្ឌល​ ។

ផល​ពោត​នៅ​ចុង​ឆ្នាំ​នេះ​អត់​មាន​ហាង​ឆេង​ ប្រជា​ពល​រដ្ឋ​ម្នាក់​ៗ​យំ​អត់​ចេញ​ទឹក​ភ្នែក

ខេត្ត​ប៉ៃលិន​ ៖ បន្ទាប់​ពី​ទឹក​ជំនន់​បាន​វាយ​ប្រហារ​ដំណាំ​ពោត​របស់​ប្រជា​កសិ​ករ​ បណ្តាល​ឱ្យ​ខូច​ខាត​អស់​រាប់​សិប​ហិកតា​ និង​នៅ​សល់​មួយ​ចំនួន​អាច​ឱ្យ​កសិ​ករ​ប្រមូល​ផល​លក់​បាន​ខ្លះ​ តែ​គួរ​ឱ្យ​សោក​ស្តាយ​តម្លៃ​ពោត​នៅ​ចុង​ឆ្នាំ​២០១៣​ នេះ​មាន​ការ​ធ្លាក់​ចុះ​គួរ​ឱ្យ​កត់​សម្គាល់​ ដោយ​ក្នុង​១​គី​ឡូ​ក្រាម​ឈ្មួ​ញ​ទិញ​ទាំង​ស្នូល​ត្រឹម​តែ​៣,៧​បាត​លុយ​ថៃ​ ប៉ុណ្ណោះ​ ខុស​ពី​ឆ្នាំ​មុន​ក្នុង​១​គី​ឡូ​ក្រាម​ឈ្មួញ​ទិញ​ទាំង​ស្នូល​តម្លៃ​ពី​៥​ទៅ​ ៦​បាត​ ។

Saturday, November 30, 2013

ប្រជាពលរដ្ឋ​ភ្នំពេញ ប្រតិកម្ម​យ៉ាងខ្លាំង​ចំពោះ​ក្លិន ដ៏​ស្អុយ​អសោច ពី​គំនរ​សំរាម

គំនរសំរាមនៅក្បែរសាកលវិទ្យាល័យបៀលប្រាយ
ភ្នំពេញ: ​ប្រជាពលរដ្ឋ​រស់នៅក្នុង​រាជធានី​ភ្នំពេញ បាន​ខឹងសម្បារ និង​ប្រតិកម្ម​យ៉ាងខ្លាំង ចំពោះ​ក្លិន​ដ៏​ស្អុយ​អសោច ចេញពី​គំនរ​សំរាម នៅតាម​ដងផ្លូវ​នានា​ជាច្រើន​។ ជាពិសេស​នៅ​ផ្លូវ​លេខ​ ៦១ ខាងក្រោយ​មន្ទីរពេទ្យ​ជប៉ុន ខាងមុខ​វត្ត​ស្រះចក និង​នៅ​ផ្លូវ​លេខ​១១៨ បេនឡាន​បាត់ដំបង ក្នុង​ទឹកដី​ខណ្ឌដូនពេញ និង​នៅក្នុង​សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន ផ្លូវ​សុធារស គឺ​នៅលើ​សួន​ការ៉ូឡា ក៏មាន​គំនរ​សំរាម​ផងដែរ​។​

វត្តអត្តខាត់​មួយ​ កំពុង​អំពាវនាវ​រក​សប្បុរស​ធម៌

វត្តអត្តខាត់​មួយ​ កំពុង​អំពាវនាវ​រក​សប្បុរស​ធម៌ខេត្តព្រះវិហារ ៖ វត្ត​អត្ត​ខាត់​មួយ​កន្លែង​ឈ្មោះ​​វត្ត សុវណ្ណ​រតនៈ ហៅវត្ត​អូរទ្រលោក ស្ថិត​ក្នុង​ភូមិ​អូរទ្រលោក ឃុំរមទម ស្រុករវៀង ខេត្ត​ព្រះវិហារ ជា​វត្ត​បាន​កសាង​ឡើង​​អស់​រយៈ​កាល​ជាង​១០​ឆ្នាំ​មកហើយ ដែល​មានពុទ្ធបរិស័ទ​ចំណុះ​ជើង​វត្ត​ដល់ទៅ​៥ភូមិ និង​មានប្រជា​ពលរដ្ឋ​រស់នៅ​ចំណុះ​ជើង​វត្ត​ជិតមួយពាន់​គ្រួសារ ប៉ុន្តែ​​ពុំ​មាន​លទ្ធ​​ភាព​ក្នុង​ការ​កសាង​​ទី​អារាម​មួយនេះ​​ឱ្យ​ចេញ​ជា​ រូប​រាង​​សម្រាប់​​បាន​ប្រើ​ប្រាស់​​ក្នុង​ពិធីបុណ្យ​​ទាន​ឡើយ ទើប​ពេលនេះព្រះ​ចៅ​អធិការ​វត្ត​ព្រះ​នាម​អៀម ទៀន, អាជ្ញាធរ​ឃុំរមទម និង​ប្រជាពលរដ្ឋ​ចំណុះ​​ជើង​វត្ត​​​បាន​អំពាវ​នាវ​រកសប្បុរសជន​ ដើម្បី​ជួយដល់ទីអារ៉ាម​នេះ​ផង​។

សមត្ថ​កិច្ច​​ជួរ​មុខ​កម្ពុជា-ថៃ ជួប​ជាមួយ​អ្នក​​ទទួល​កម្មករ​ធ្វើការ​​ព្រឹក​​វិល​ល្ងាច​ សុំ​​ឱ្យ​ទទួល​​ខុសត្រូវ​​ខ្ពស់

សមត្ថ​កិច្ច​​ជួរ​មុខ​កម្ពុជា-ថៃ ជួប​ជាមួយ​អ្នក​​ទទួល​កម្មករ​ធ្វើការ​​ព្រឹក​​វិល​ល្ងាច​ សុំ​​ឱ្យ​ទទួល​​ខុសត្រូវ​​ខ្ពស់ខេត្ត​បន្ទាយ​មានជ័យ ៖ ​សមត្ថ​កិច្ច​កម្ពុជា​-ថៃជួបគ្នា​នា​បន្ទាត់​ព្រំ​ដែន​ក្នុង​ទឹក​ដី​ថៃ​ទល់​ មុខ​ទឹកដីកម្ពុជា​​ក្នុង​ភូមិ​ព្រៃគប់ ​សង្កាត់​​ផ្សារ​កណ្តាល ​ក្រុង​ប៉ោយប៉ែត កាលពីព្រឹកថ្ងៃទី​៣០ វិច្ឆិកា ២០១៣ ​ដើម្បី​ជួបពិភាក្សា​​គ្នា​ជាមួយ​​​ថៅ​កែ​​ជន​ជាតិ​ថៃ​ជា​អ្នក​មក​ទទួល​ ខ្មែរ​ទៅធ្វើការ​ព្រឹក​វិល​ល្ងាច សុំ​ឱ្យ​ទទួល​ខុស​ត្រូវ​​រាល់​បញ្ហា​​ដែល​កើត​មាន​ឡើង ។
សមត្ថ​កិច្ចនគរ​បាល​ការពារ​ព្រំ​ដែន​គោក​មួយ​ក្រុម ដែលដឹកនាំ​ដោយលោក​អនុសេនីយ៍​ទោកែវ បូរ៉ា ​ជា​នាយ​ប៉ុស្តិ៍​ព្រៃគប់​ បានជួបគ្នា​ជា​មួយ​កម្លាំង​ជួរ​មុខ​ទាហាន​​ឈុត​ខ្មៅ​របស់​ថៃ​ ក្នុងនោះ​មានទាំង​ថៅកែ​ជា​ជនជាតិ​ថៃជាច្រើន​នាក់​ផងដែរ ដែល​ត្រូវ​មក​ទទួល​កម្មករ​ខ្មែរ​​ទៅធ្វើការ​​ឱ្យពួកគេ​ ។ ​

Friday, November 29, 2013

សមា​គម​​កំចាត់​​រោគ​​របេង​ជប៉ុន​ប្រគល់​​រថយន្ត​​វិទ្យុ​សាស្ត្រ​ដល់​សមា​គម​កំចាត់​រោគ​របេង​កម្ពុជា

សមា​គម​​កំចាត់​​រោគ​​របេង​ជប៉ុន​ប្រគល់​​រថយន្ត​​វិទ្យុ​សាស្ត្រ​ដល់​សមា​គម​កំចាត់​រោគ​របេង​កម្ពុជារាជធានីភ្នំពេញ ៖ ​សមា​គម​កំចាត់​រោង​របេង​កម្ពុជា​ បាន​ទទួល​រថ​យន្ត​វិទ្យុ​សាស្ត្រ​មួយ​គ្រឿង​ពី​សមា​គម​កំចាត់​រោគ​របេង​ជប៉ុន កាល​ពីរសៀល​ថ្ងៃទី​២៨ វិច្ឆិកា ២០១៣ ក្រោម​អធិបតី​ភាព​លោក​ទេស​រដ្ឋ​​​មន្ត្រី ម៉ម ប៊ុន​ហេង រដ្ឋ​មន្ត្រី​ក្រសួង​សុខា​​ភិបាល​ ។ រថយន្ត​ដែល​ផ្តល់​ជូន​នេះ ដើម្បី​ឱ្យ​​មជ្ឈ​មណ្ឌលជាតិ​កំចាត់​រោគ​របេង​យក​ទៅ​ប្រើ​​ប្រាស់​ ដើម្បី​ស្រាវ​ជ្រាវ​ស្វែង​រក​បង​ប្អូន​ប្រជា​ពល​រដ្ឋដែល​មាន​រោគ​របេង​ និង​ដើម្បី​ធ្វើ​ការ​ព្យា​​បាល​បាន​ទាន់​ពេល​វេលា​ក្នុង​គោល​បំណង​​កាត់​ បន្ថយ​ជំងឺ​​របេង​នៅ​កម្ពុជា​យើង ។

Wednesday, November 27, 2013

សម្តេច​តេជោ​ជួប​មន្ត្រី​​ទូត​អង់​គ្លេស​ចប់​អាណត្តិ​ និង​ប្រតិភូ​កាក​បាទ​ក្រហម​អន្តរជាតិ​

សម្តេចតេជោ​ជួប​មន្ត្រី​ទូត​អង់គ្លេស​ចប់អាណត្តិរាជ​ធានី​ភ្នំពេញ​​​ ​៖ ​ក្នុង​ជំនួប​សម្តែង​ការ​គួរ​​សម ​និង​​ជ​ម្រាប​លា​សម្តេច​អគ្គ​មហា​សេនា​បតី​តេជោ ហ៊ុន សែន ​​នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជា​ណា​ចក្រ​​កម្ពុជា​ ខណៈ​ពេល​បញ្ចប់​បេ​ស​កកម្ម​​ការ​ទូត​នៅ​ព្រះរាជា​ណា​ចក្រ​កម្ពុជា​ លោក​ Marke Gooding ​ឯក​អគ្គ​​រាជ​ទូត​​ចក្រ​ភព​​អង់​គ្លេស​ប្រចាំ​ព្រះ​រាជា​ណា​ចក្រ​កម្ពុជា​ ​បាន​​មាន​ប្រសាសន៍​សម្តែង​នូវ​​ការ​រំលែក​​ទុក្ខ​ជូន​ចំពោះ​ប្រជា​ជន​ កម្ពុជា ដែល​​​​ទទួល​រង​គ្រោះ​​​ដោយ​​ទឹក​ជំនន់​​​​នា​ពេល​​កន្លង​មក​​​ ។ ​

គណបក្ស​​ប្រជា​ជន​ប្រកាស​ជំហរ​ចរចា​ ខណៈ​បក្ស​សង្គ្រោះ​ជាតិ​ប្រកាសធ្វើ​​បាតុ​កម្ម

លោកឧប​នាយក​រដ្ឋ​មន្ត្រីស ខេង ជួប​មន្ត្រី​​ទូត​អង់គ្លេស​​ចប់​អាណត្តិ
រាជធានីភ្នំពេញ ៖ បញ្ហា​នយោបាយ​​ដែល​កំពុង​​​ជាប់​គាំង​​ក្រោយ​​​ការ​បោះ​ឆ្នោត​ជ្រើស​​តាំង​ តំណាង​រាស្ត្រ​​នីតិ​កាល​ទី​៥​កន្លង​មក​​ ត្រូវ​បាន​​មើល​ឃើញ​ថា​​ គណ​បក្ស​ដឹក​នាំ​រដ្ឋា​ភិបាល​​ចេះ តែ​ដើរ​ទៅ​មុខ​​ រី​ឯ​គណ​បក្ស​ប្រឆាំង​​នៅតែ​ប្រកាស​ធ្វើ​​ពហិការ​មិន​ចូល​​នៅ​ក្នុង​សភា​​ ខណៈ​​គណៈ​កម្មា​ធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត​​​​ (គ.ជ.ប) ​ប្រកាស​ថា​ គណ​បក្ស​សង្គ្រោះ​ជាតិ​​​​ទទួល​បាន​៥៥​អាសនៈ ឯ​គណ​បក្ស​ប្រជា​ជន​កម្ពុជា​ទទួល​បាន​៦៨​អាសនៈ​ ។​

Wednesday, November 20, 2013

នគរបាល​ខេត្តកណ្តាល​បើក​កិច្ចប្រជុំ​ជំរុញ​ការងារ​ផ្តល់​អត្តសញ្ញាណប័ណ្ណ​ដល់​ប្រជាពលរដ្ឋ​

ខេត្តកណ្តាល​ ៖​ នៅ​ព្រឹក​ថ្ងៃ​ទី​១៩​ ខែវិច្ឆិកា​ ឆ្នាំ​២០១៣​នេះ​ប្រធាន​ការិយាល័យ​ស្ថិតិ​និង​អត្តសញ្ញាណប័ណ្ណ​បាន​កោះ​ អញ្ជើញ​អធិការរង​ទទួល​ផែន​ស្ថិតិ​ និង​អត្តសញ្ញាណប័ណ្ណ​និង​លោក​ លោកស្រី​នាយ​ផ្នែក​ស្ថិតិ​និង​អត្តសញ្ញាណប័ណ្ណ​ ចំណុះ​ឲ្យ​អធិការដ្ឋាន​នគរបាល​ក្រុង​ ស្រុក​ទាំង​១១​របស់​ខេត្តកណ្តាល​ មក​ចូលរួម​ប្រជុំ​នៅ​សាល​ប្រជុំ​របស់​ស្នងការដ្ឋាន​នគរបាល​ខេត្តកណ្តាល​ ស្តី​ពី​ការងារ​ស្ថិតិ​ និង​ការងារ​ចុះ​ផ្តល់​អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ​គំរូ​ថ្មី​ជំហាន​ទី​១​ លើក​ទី​២​ ដល់​ប្រជាពលរដ្ឋ​ ។​

លោក​វរសេនីយ៍ទោ​ យ៉ង់​ សុ​ខេ​ម​ ការិយាល័យ​ស្ថិតិ​និង​អត្តសញ្ញាណប័ណ្ណ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តកណ្តាល​ បាន​មាន​ប្រសាសន៍​ថា​ ដោយ​មានការ​ឯកភាព​ផ្តល់​អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ​គំរូ​ថ្មី​ដល់​ ប្រជាពលរដ្ឋ​ ពី​លោក​ ផៃ​ ប៊ុ​ន​ឈឿ​ន​ អភិបាល​នៃ​គណៈ​អភិបាល​ខេត្តកណ្តាល​ រួច​មក​លោក​ឧត្តមសេនីយ៍ត្រី​ អ៊ា​វ​ ចំរើន​ ស្នងការ​នគរបាល​ខេត្តកណ្តាល​ បាន​ណែនាំ​ឲ្យ​ការិយាល័យ​ជំនាញ​បើក​កិច្ចប្រជុំ​ការងារ​ស្ថិតិ​ ដើម្បី​ជំរុញ​ការ​ផ្តល់​អត្តសញ្ញាណប័ណ្ណ​ជូន​ដល់​ប្រជាពលរដ្ឋ​ឲ្យ​បាន​ ឆាប់រហ័ស​នៅ​រយៈពេល​ដ៏​ខ្លី​ខាង​មុខ​នេះ​ ។​

ចោរ​ប្រដាប់​អាវុធ​៣នាក់​ប្លន់​អាជីវក​រ​លក់​មាស​នៅ​ផ្សារ​បរ​កែវ​យក​គ្រឿង​អលង្ការ​ជាង​១០០តម្លឹង

ខេ​ត្ដ​រតន​គិរី​ ​៖ ក្រុម​ចោរ​ប្លន់​៣នាក់​ប្រដាប់​ដោយ​អាវុធ​២ដើម​(វែង​១ដើម​ ​ខ្លី​១ដើម​)មិនស្គាល់ម៉ាក បាន​ធ្វើ​សកម្មភាព​ប្លន់​អាជីវក​រ​លក់​មាស​ ​នៅ​ផ្សារ​បរ​កែវ​ ​ឋិត​ក្នុង​ស្រុក​បរ​កែវ​ ​ខេ​ត្ដ​រតន​គិរី​ ​កាល​ពី​វេលា​ម៉ោង​៤រសៀល​ ​ថ្ងៃ​ទី​១៩ ខែ​វិ​ច្ឆិ​កា​ ​ឆ្នាំ​២០១៣ ។ ជំហាន​ដំបូង​ ​សមត្ថ​កិច្ច​សន្និដ្ឋាន​ថា​ ​បាត់បង់​គ្រឿង​អលង្ការ​សរុប​ជាង​១០០តម្លឹង​ ​និងម៉ូ​តូ​១គ្រឿង​ ។ ​ក្នុង​ករណី​នេះ​មិន​មាន​ការ​ផ្ទុះ​អាវុធ​អ្វី​ទេ​ ​និង​មិន​បណ្ដាល​ឱ្យ​ជន​រង​គ្រោះ​រង​របួស​អ្វី​ដែរ​ ​។ ក្រោយ​ពី​ធ្វើ​សកម្មភាព​ភ្លា​មៗ​ក្រុម​ចោរ​បាន​គេច​ខ្លួន​បាត់​ដោយ​សុវត្ថិ​ ភាព​ ​ហើយក្រុមចោរអាចមានគ្នាច្រើននាក់ទៀតដែលជាបក្ខពួករបស់ក្រុមចោរខាងលើ ។
សមត្ថ​កិច្ច​បាន​ ឱ្យ​ដឹង​ថា​ ​ជន​រង​គ្រោះ​ក្នុង​អំពើ​ប្លន់​មាន​ឈ្មោះ​ ​សាត​ ​វ៉ា​ន់​ដា​ ​ភេទ​ប្រុស​ ​អាយុ​៣៥ឆ្នាំ​ ​ជា​អាជីវក​រ​លក់​មាស​នៅ​​ផ្សារ​បរ​កែវ​ ​៕

ខឹង​នាង​បិទ​ទូរស័ព្ទ​មិន​សាសង​ស្នេហា​ជិះ​កង់​ពី​ផ្ទះ​ចាក់​ឱ្យ​របួសធ្ងន់​

ខេត្ដកណ្ដាល​ ៖​ យុវជន​ម្នាក់​ព្រោះ​ តែ​ខឹង​នឹង​នារី​ម្នាក់​បិទ​ទូរស័ព្ទ​មិន​បន្ដ​សាសង​ពី​រឿង​ស្នេហា​ក៏​ជិះ​ កង់​ពី​ផ្ទះ​ដាក់​ កាំបិត​មក​ចាក់​បណ្ដាល​ឱ្យ​នាង​របួសធ្ងន់​។​ ​ករណី​នេះ​បាន​កើតឡើង​នៅ​វេលា​ ម៉ោង​៦​និង​៣០​នាទី​ព្រលប់​ថ្ងៃ​ទី​១៨​ ខែ​ វិច្ឆិកា​ ឆ្នាំ​២០១៣​ នៅ​ចំណុច​ភូមិ​កំពង់​ ចម្លង​ ឃុំ​ព្រែក​ទន្លាប់​ ស្រុក​លើក​ដែក​ ខេត្ដកណ្ដាល​ ។​
​
យុវជន​ ដៃដល់​ត្រូវ​បាន​ចោទ​ពី​បទ​ ហិង្សា​ដោយ​ចេតនា​ឈ្មោះ​ មុត​ សា​មួន​ អាយុ​២០​ឆ្នាំ​ រស់នៅ​ភូមិ​ស្ពាន​ ដែក​ ឃុំ​ព្រែក​ទន្លាប់​ ស្រុក​លើក​ដែក​ ។​​​ តាម​របាយការណ៍​នគរបាល​ស្រុក​លើក​ ដែក​ឱ្យ​ដឹង​ថា​ នារី​រង​គ្រោះ​ឈ្មោះ​សៅ​ ស្រី​ពៅ​ អាយុ​១៨​ឆ្នាំ​ រស់នៅ​ភូមិ​កំពង់​ ចម្លង​ ឃុំ​ព្រែក​ទន្លាប់​ ស្រុក​លើក​ដែក​ ជាមួយនឹង​ជន​បង្ក​ដែរ​ ។​

ចូល​ងូតទឹក​ត្រូវ​ស្រី​ស្នេហ៍​លួចកាបូប​លុយ​ និង​ម៉ូតូ​ទៅ​បាត់​បាន​៧​ថ្ងៃ​ឃាត់ខ្លួន​បាន​វិញ

ភ្នំពេញ​ ៖​ នារី​រូប​ស្រស់​ត្រូវ​បាន​ប្រុស​ស្នេហ៍​ឃាត់ខ្លួន​ប្រគល់​ឲ្យ​នគរបាល​ខណ្ឌ​ សែន​សុខ​ដោយសារ​តែ​ប្រុស​ស្នេហ៍​នាំ​ទៅ​ដេក​ផ្ទះសំណាក់​ ហើយ​បុរស​ប្រុស​ស្នេហ៍​រវល់​ចូល​បន្ទប់ទឹក​នារី​នោះ​ក៏​បន្លំ​លួច​យក​កាបូប​ លុយ​និង​ម៉ូតូ​គេចខ្លួន​បាន​៧​ថ្ងៃ​ត្រូវ​ប្រុស​ស្នេហ៍​ឃាត់ខ្លួន​ប្រគល់​ ឲ្យ​នគរបាល​តែ​ម្តង​ ។​

Tuesday, November 19, 2013

ចាប់ខ្លួន​ជន​សង្ស័យ២នាក់​លួចគាស់យក​ខោអាវកីឡាចំនួ​ន​៦០០ឈុត​ក្នុង​ផ្សារ៉ា​ ក្រុងប៉ោយប៉ែត

ក្រុងប៉ោយប៉ែត ៖ ជនសង្ស័យ២នាក់ ត្រូវបាន​សមត្ថកិច្ច​ចាប់ខ្លួន​ បន្ទាប់ពី​ពួកគេ​ធ្វើ​សកម្ម​ភាព​លួចគាស់​យក​ខោអាវ​កីឡា​ចំនួន​៦០០​ឈុត​ក្នុង ​ផ្សារ​រ៉ា​ កាល​ពីវេលាទៀប​ភ្លឺ​ថ្ងៃទី​១៨ វិច្ឆិកា ២០១៣ ស្ថិត​ក្នុង​សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ។

ប្រភព​បាន​ឱ្យ​ដឹងថា ជន​សង្ស័យ​ម្នាក់​ឈ្មោះអៀម អូន អាយុ​៣៤​ឆ្នាំ និងម្នាក់ទៀត​ឈ្មោះឈឿន ង៉ាវ អាយុ​១៩​ឆ្នាំ ។ ការ​ចាប់​ខ្លួន​នេះ ដោយយោង​តាមពាក្យបណ្តឹង​របស់​ឈ្មោះមិត សុភាព អាយុ​៣៦​ឆ្នាំ ជាអាជីវករ​នៅ​​ផ្សារ​រ៉ា​ខាងលើនោះ ។
ជន​សង្ស័យនិង​វត្ថុតាង ត្រូវ​បានស​មត្ថ​​កិច្ច​កសាង​សំណុំ​រឿង​បញ្ជូនទៅ​តុលាការ​នៅ​ល្ងាច​ថ្ងៃនេះ ។

សមត្ថ​កិច្ច​បិទ​ការ​ស៊ើប​អង្កេត​ការ​ស្លាប់​របស់​អ្នក​នាង​ឈិន សុរ៉ាវី​ តាម​សំណូម​ពរ​របស់​ក្រុម​គ្រួសារ​

​
រាជធានីភ្នំពេញ​ ៖ យោង​តាម​ដំណឹង​ចុង​ក្រោយ​នា​ព្រឹក​ថ្ងៃ​ទី​១៩​ វិច្ឆិកា​ ឆ្នាំ​២០១៣​ថា​ មន្ត្រី​ប៉ូលិស​ដែល​បាន​ស៊ើប​អង្កេត​សំណុំ​រឿង​មរណ​ភាព​របស់​អ្នក​នាង​ឈិន​ សុរ៉ាវី​ ត្រូវ​ក្រុម​សាច់​ញាតិ​ស្នើ​ឱ្យ​បញ្ចប់​ការ​ស៊ើប​អង្កេត​ជា​ផ្លូវ​ការ​ ដោយ​សារ​អះ​អាង​ថា​ ឈិន​ សុរ៉ាវី​ មិន​មាន​អ្នក​ណា​ធ្វើ​ឃាត​ទេ​ គឺ​ «នាង​ធ្វើ​អត្តឃាត​» ។​
បង​ប្រុស​របស់​អ្នក​នាង​ឈិន​ សុរ៉ាវី​ លោក​ឈិន​ កុសល​ ប្រាប់​ទៅ​សមត្ថ​កិច្ច​ថា​ មិន​បាច់​ស្រាវ​ជ្រាវ​ទៀត​ទេ​ ដោយ​សារ​តែ​លោក​ដឹង​ច្បាស់​ថា​ សុរ៉ាវី​ ពិត​ជា​ធ្វើ​អត្តឃាត​ប្រាកដ​មែន​។​ មុន​ពេល​ដែល​នាង​សម្លាប់​ខ្លួន​ នាង​បាន​បិទ​ទ្វារ​ផ្ទះ​យ៉ាង​ជិត​ ខណៈ​ដែល​បង​ប្អូន​នៅ​ខាង​ក្រៅ​ ។​ នាង​ចាក់​សោ​ជិត​ឈឹង​ មិន​មាន​អ្នក​ណា​មួយ​ទៅ​ធ្វើ​ឃាត​នាង​ទេ​ ទោះ​បី​ជា​លិខិត​បណ្តាំ​បាន​ទុក​នៅ​ និង​មើល​មិន​យល់​ក៏​ដោយ​ ។​
Blogger Tips and TricksLatest Tips And TricksBlogger Tricks