
លោកវរសេនីយ៍ទោ យ៉ង់ សុខេម ការិយាល័យស្ថិតិនិងអត្តសញ្ញាណប័ណ្ណនៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល បានមានប្រសាសន៍ថា ដោយមានការឯកភាពផ្តល់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរគំរូថ្មីដល់ ប្រជាពលរដ្ឋ ពីលោក ផៃ ប៊ុនឈឿន អភិបាលនៃគណៈអភិបាលខេត្តកណ្តាល រួចមកលោកឧត្តមសេនីយ៍ត្រី អ៊ាវ ចំរើន ស្នងការនគរបាលខេត្តកណ្តាល បានណែនាំឲ្យការិយាល័យជំនាញបើកកិច្ចប្រជុំការងារស្ថិតិ ដើម្បីជំរុញការផ្តល់អត្តសញ្ញាណប័ណ្ណជូនដល់ប្រជាពលរដ្ឋឲ្យបាន ឆាប់រហ័សនៅរយៈពេលដ៏ខ្លីខាងមុខនេះ ។
លោកនាយការិយាល័យបានបន្តថា ការផ្តល់អត្តសញ្ញាណប័ណ្ណជូនដល់ប្រជាពលរដ្ឋលើកនេះ គឺជាជំហានទី១ លើកទី២ ហើយសម្រាប់ការងារផ្តល់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរគំរូថ្មីដល់ ប្រជាពលរដ្ឋដែលបានធ្វើឲ្យជ្រុះបាត់, ខូចខាត, និងមិនទាន់បានធ្វើតែម្តង ។ ការងារត្រូវចុះផ្តល់អត្តសញ្ញាណប័ណ្ណជំហានទី១ លើកទី២ មានចំនួនសរុប២១.៩០៦នាក់ ប្រុស១១.១៤១នាក់ គិតទូទាំងខេត្តកណ្តាល ។
លោកវរសេនីយ៍ទោ យ៉ង់ សុខេម បានធ្វើការជំរុញឲ្យអធិការរង និងនាយផ្នែកទទួលបន្ទុកត្រូវបន្តខឹតខំប្រឹងប្រែងចាត់មន្ត្រី ជំនាញការងារនេះ ដើម្បីងាយស្រួលក្នុងដំណើរការចុះស្រង់ទិន្នន័យរបស់ប្រជាពលរដ្ឋ យកទៅឲ្យជំនាញផលិតសន្លឹកអត្តសញ្ញាណប័ណ្ណ ។
ក្រោយពីប្រជុំជំរុញការងារស្ថិតិ និងការងារផ្តល់អត្តសញ្ញាណប័ណ្ណរួចមកលោកវរសេនីយ៍ទោ យ៉ង់ សុខេម បានសំណូមពរដល់បងប្អូនប្រជាពលរដ្ឋដែលមិនទាន់មានអត្តសញ្ញាណប័ណ្ណ ប្រើប្រាស់ សូមទៅទំនាក់ទំនងជាមួយអាជ្ញាធរ និងសមត្ថកិច្ចនគរបាលមូលដ្ឋាន ដើម្បីចុះឈ្មោះធ្វើអត្តសញ្ញាណប័ណ្ណយកទៅប្រើប្រាស់ឲ្យបានគ្រប់ៗ គ្នា ៕
ប្រភពៈ នគរវត្ត
No comments:
Post a Comment