Wednesday, December 4, 2013

កម្មករ​ខ្មែរ​សាង​សង់​ទំនប់​វារី​អគ្គិសនី​ក្រុម​ហ៊ុន​ចិន​ម្នាក់​ជាន់​មីន​ស្គរ​ផ្ទុះ​ដាច់​ជើងម្ខាង

​ខេត្ត​បាត់​ដំ​បង ៖ មន្ត្រី​មូលដ្ឋាន​បាន​រាយការ​ណ៍ថា កម្មករ​ខ្មែរម្នាក់​​ដែល​ធ្វើការ​ជាមួយ​«គម្រោង​វារី​អគ្គិសនីរបស់​ក្រុម​ ហ៊ុន​ចិន​» បាន​ដើរ​ជាន់​មីន​កប់​ក្នុ​ងដី​ បណ្តាល​ឱ្យផ្ទុះ​ដាច់​ជើង​ម្ខាង​ កាលពី​ព្រឹក​ថ្ងៃទី​០៣​ ធ្នូ គ្រា​ដែល​កំពុង​ដើរ​វាស់​វែង​ដី​នៅ​ចំ​ណុច​ភ្នំ​គោក ស្ថិត​ក្នុង​ភូមិ​អូរ​ត្រែង ឃុំ​ផ្លូវ​មាស ស្រុក​រតនមណ្ឌល​ ។

លោក​ រស់ លឹម​សឺន អធិការ​រងស្រុក​រតនៈមណ្ឌល​បាន​ប្រាប់​ថា កម្មករ​ខ្មែរ​ដែល​ជួប​គ្រោះ​ថ្នាក់​ឈ្មោះ​ កង កេង​ ភេទ​ប្រុស​ អាយុ​២១​ឆ្នាំ រស់​នៅក្នុង​​ភូមិ​-ឃុំ​ខាងលើ​ ជាជំនួយ​ការ​ភូមិ​ផង​ និង​ជាកម្មករ​វាស់​វែង​«គម្រោង​សាងសង់​ទំនប់​វារី​អគ្គិសនី​»របស់​ក្រុម​ ហ៊ុន​ចិន ។ លោកថា យុវជន​រូបនេះ​បាន​ដើរ​ជាន់​គ្រាប់​មីន​ ដែល​ជា​ប្រភេទ​មីន​សញ្ញា​លេខ​បូក​(មីនស្គរ​) កប់​ក្នុង​ដី​សេស​សល់​កាលពីសម័យ​សង្គ្រាម​ ខណៈដែល​កំពុង​ដើរ​វាស់វែង​ជាមួយ​ក្រុមការងារ ។
លោក រស់​ លឹម​សឺន បាន​បញ្ជាក់ថា កង​ កេង​ បាន​ជាន់​មីន​ផ្ទុះ​ដាច់​ជើង​ខាង​ឆ្វេង​ ហើយ​ត្រូវបាន​ក្រុម​ការងារ​បញ្ជូន​តាម​រថយន្ត​ទៅកាន់​មន្ទីរ​ពេទ្យភ្លាម​ដែរ ៕
 
ប្រភពៈ SKD168

No comments:

Post a Comment

Blogger Tips and TricksLatest Tips And TricksBlogger Tricks