រាជធានីភ្នំពេញ ៖
យោងតាមដំណឹងចុងក្រោយនាព្រឹកថ្ងៃទី១៩ វិច្ឆិកា ឆ្នាំ២០១៣ថា
មន្ត្រីប៉ូលិសដែលបានស៊ើបអង្កេតសំណុំរឿងមរណភាពរបស់អ្នកនាងឈិន
សុរ៉ាវី
ត្រូវក្រុមសាច់ញាតិស្នើឱ្យបញ្ចប់ការស៊ើបអង្កេតជាផ្លូវការ
ដោយសារអះអាងថា ឈិន សុរ៉ាវី មិនមានអ្នកណាធ្វើឃាតទេ គឺ
«នាងធ្វើអត្តឃាត» ។
បងប្រុសរបស់អ្នកនាងឈិន សុរ៉ាវី លោកឈិន កុសល
ប្រាប់ទៅសមត្ថកិច្ចថា មិនបាច់ស្រាវជ្រាវទៀតទេ
ដោយសារតែលោកដឹងច្បាស់ថា សុរ៉ាវី ពិតជាធ្វើអត្តឃាតប្រាកដមែន។
មុនពេលដែលនាងសម្លាប់ខ្លួន នាងបានបិទទ្វារផ្ទះយ៉ាងជិត
ខណៈដែលបងប្អូននៅខាងក្រៅ ។ នាងចាក់សោជិតឈឹង
មិនមានអ្នកណាមួយទៅធ្វើឃាតនាងទេ
ទោះបីជាលិខិតបណ្តាំបានទុកនៅ និងមើលមិនយល់ក៏ដោយ ។
តាមការឱ្យដឹងពីសាច់ញាតិរបស់ឈិន សុរ៉ាវី
ប្រាប់ប៉ូលិសស្រាវជ្រាវពីជីវិតពិតរបស់នាងថា
ទម្រាំបានផ្ទះមួយល្វែងនៅភូមិក្រាំងអង្ក្រង គឺនាងតស៊ូណាស់
និងជួបឧបសគ្គច្រើន ។សពតារាចម្រៀងឈិន សុរ៉ាវី
បានបូជាតាមប្រពៃណីរួចហើយកាលពីព្រលប់ថ្ងៃទី១៨ វិច្ឆិកា
ឆ្នាំ២០១៣ ក្រោមសំឡេងស្រែកទ្រហោយំពីសាច់ញាតិ បងប្អូន ដោយ
ម្នាក់ៗសោកស្តាយអាឡោះអាល័យចំពោះការព្រាត់គ្នាគ្មានថ្ងៃវិលវិញ
នេះ ។ ចំណែកភ្ញៀវដែលចូលរួមរំលែកទុក្ខ
ម្នាក់ៗក៏ខ្លោចផ្សាចិត្តណាស់ដែរ
នៅពេលគេអានជីវប្រវត្តិរបស់នាងឈិន សុរ៉ាវី កាលនៅរស់ ។
កញ្ញាឈិន សុធារី ជាប្អូនស្រីរបស់អ្នកនាងឈិន
សុរ៉ាវី យំឡើងទន់ខ្លួន ពេលបើកមើលមុខសពបងស្រី
ហើយត្រូវគេជួយទប់កុំឱ្យដួល ។មុនពេលពិធីដង្ហែសពចេញទៅបូជា
កញ្ញាឈិន សុធារី
ដែលនៅមានស្មារតីល្អនោះបានប្រាប់អ្នកយកព័ត៌មានកោះសន្តិភាពថា
នាងមិនសប្បាយចិត្តទេ ពេលបងស្រីនាងលាចាកលោកនេះទៅហើយ
លេចឮថានាងសម្លាប់ខ្លួនព្រោះស្នេហា ។
នាងមិនចង់ឱ្យគេលើកឡើងបែបនោះទៀតទេ ។ មានព័ត៌មានខ្លះថា
រូបនាងជាប្អូនស្រីអះអាងថា
បងស្រីនាងស្លាប់ដោយសារស្នេហាត្រីកោណ ឬវិបត្តិស្នេហា
តែនាងមិនដឹងទេ ។
បងប្អូននាងក៏មិនសប្បាយចិត្តដែរ
ដូច្នេះនាងសុំកុំឱ្យលើកឡើងព័ត៌មានអីតទៅទៀតទាក់ទិននឹងបងស្រី
នាង ព្រោះក្រុមគ្រួសារកំពុងតែមានទុក្ខ
ហើយក៏មិនចង់ឮព័ត៌មានអីទៀតទេ ។មានអ្នកសិល្បៈមួយចំនួន
ចូលរួមដង្ហែសពអ្នកនាងឈិន សុរ៉ាវី យកទៅបូជា គឺលោកសាពូន
មីដាដា លោកឡេង ប៊ុនណាត លោកសុវណ្ណ មករា លោកសុិន ច័ន្ទវាសនា
លោកយក់ ដួងតារា លោកបញ្ញា សិទ្ធិ និងកញ្ញាទេព សម្ផស្ស ៕
ប្រភពៈ កោះសន្តិភាព
No comments:
Post a Comment