ខេត្តបន្ទាយមានជ័យ ៖
សមត្ថកិច្ចកម្ពុជា-ថៃជួបគ្នានាបន្ទាត់ព្រំដែនក្នុងទឹកដីថៃទល់
មុខទឹកដីកម្ពុជាក្នុងភូមិព្រៃគប់ សង្កាត់ផ្សារកណ្តាល
ក្រុងប៉ោយប៉ែត កាលពីព្រឹកថ្ងៃទី៣០ វិច្ឆិកា ២០១៣
ដើម្បីជួបពិភាក្សាគ្នាជាមួយថៅកែជនជាតិថៃជាអ្នកមកទទួល
ខ្មែរទៅធ្វើការព្រឹកវិលល្ងាច
សុំឱ្យទទួលខុសត្រូវរាល់បញ្ហាដែលកើតមានឡើង ។
សមត្ថកិច្ចនគរបាលការពារព្រំដែនគោកមួយក្រុម
ដែលដឹកនាំដោយលោកអនុសេនីយ៍ទោកែវ បូរ៉ា ជានាយប៉ុស្តិ៍ព្រៃគប់
បានជួបគ្នាជាមួយកម្លាំងជួរមុខទាហានឈុតខ្មៅរបស់ថៃ
ក្នុងនោះមានទាំងថៅកែជាជនជាតិថៃជាច្រើននាក់ផងដែរ
ដែលត្រូវមកទទួលកម្មករខ្មែរទៅធ្វើការឱ្យពួកគេ ។
