Wednesday, November 20, 2013

ចោរ​ប្រដាប់​អាវុធ​៣នាក់​ប្លន់​អាជីវក​រ​លក់​មាស​នៅ​ផ្សារ​បរ​កែវ​យក​គ្រឿង​អលង្ការ​ជាង​១០០តម្លឹង

ខេ​ត្ដ​រតន​គិរី​ ​៖ ក្រុម​ចោរ​ប្លន់​៣នាក់​ប្រដាប់​ដោយ​អាវុធ​២ដើម​(វែង​១ដើម​ ​ខ្លី​១ដើម​)មិនស្គាល់ម៉ាក បាន​ធ្វើ​សកម្មភាព​ប្លន់​អាជីវក​រ​លក់​មាស​ ​នៅ​ផ្សារ​បរ​កែវ​ ​ឋិត​ក្នុង​ស្រុក​បរ​កែវ​ ​ខេ​ត្ដ​រតន​គិរី​ ​កាល​ពី​វេលា​ម៉ោង​៤រសៀល​ ​ថ្ងៃ​ទី​១៩ ខែ​វិ​ច្ឆិ​កា​ ​ឆ្នាំ​២០១៣ ។ ជំហាន​ដំបូង​ ​សមត្ថ​កិច្ច​សន្និដ្ឋាន​ថា​ ​បាត់បង់​គ្រឿង​អលង្ការ​សរុប​ជាង​១០០តម្លឹង​ ​និងម៉ូ​តូ​១គ្រឿង​ ។ ​ក្នុង​ករណី​នេះ​មិន​មាន​ការ​ផ្ទុះ​អាវុធ​អ្វី​ទេ​ ​និង​មិន​បណ្ដាល​ឱ្យ​ជន​រង​គ្រោះ​រង​របួស​អ្វី​ដែរ​ ​។ ក្រោយ​ពី​ធ្វើ​សកម្មភាព​ភ្លា​មៗ​ក្រុម​ចោរ​បាន​គេច​ខ្លួន​បាត់​ដោយ​សុវត្ថិ​ ភាព​ ​ហើយក្រុមចោរអាចមានគ្នាច្រើននាក់ទៀតដែលជាបក្ខពួករបស់ក្រុមចោរខាងលើ ។
សមត្ថ​កិច្ច​បាន​ ឱ្យ​ដឹង​ថា​ ​ជន​រង​គ្រោះ​ក្នុង​អំពើ​ប្លន់​មាន​ឈ្មោះ​ ​សាត​ ​វ៉ា​ន់​ដា​ ​ភេទ​ប្រុស​ ​អាយុ​៣៥ឆ្នាំ​ ​ជា​អាជីវក​រ​លក់​មាស​នៅ​​ផ្សារ​បរ​កែវ​ ​៕




No comments:

Post a Comment

Blogger Tips and TricksLatest Tips And TricksBlogger Tricks