សក់គឺជាផ្នែកមួយដ៏សំខាន់សម្រាប់មនុស្សគ្រប់រូប
មិនថាក្មេងមិនថាចាស់ឡើយ
ដូច្នេះបានជានៅពេលដែលមានកម្មវិធីពិសេសម្ដងៗ
លោកស្រីអ្នកនាងកញ្ញាឧស្សាហ៍ធ្វើសក់
ដោយការធ្វើម៉ូដសក់តែងតែមានលក្ខណៈខុសៗគ្នាទៅតាមចំណង់ចំណូលចិត្ដ
រៀងៗខ្លួន ក្នុងនោះក៏មានការអ៊ុតសក់រួញផងដែរ។ ទស្សនាវដ្ដី សុខភាពយើង បានធ្វើកិច្ចសម្ភាសន៍ជាមួយអ្នកស្រី សុខ ហៀង ម្ចាស់ហាងកែសម្ផស្ស សុខ ហៀង ធ្វើការបកស្រាយអំពីរបៀបនៃការអ៊ុតសក់រួញ។
ការអ៊ុតសក់រួញជាអ្វី?
ភាពស៊ីវិល័យ ភាពទាន់សម័យ ភាពទាក់ទាញ មិនអាចមើលតែទៅលើសម្លៀកបំពាក់ និងទ្រព្យសម្បត្ដិតែប៉ុណ្ណោះ តែសក់ក៏ជាផ្នែកមួយនៃការតុបតែងខ្លួនផងដែរ។ នារីគ្រប់រូបរមែង និងរចនាម៉ូដសក់ទៅតាមស្ទីលរៀងៗខ្លួន ការអ៊ុតសក់រួញក៏ជាកត្ដា សំខាន់សម្រាប់លម្អនារីគ្រប់រូបឱ្យសក្ដិសមទៅនឹងរូបរាងរបស់លោកស្រី អ្នកនាងកញ្ញា។