ភ្នំពេញ ៖
នារីរូបស្រស់ត្រូវបានប្រុសស្នេហ៍ឃាត់ខ្លួនប្រគល់ឲ្យនគរបាលខណ្ឌ
សែនសុខដោយសារតែប្រុសស្នេហ៍នាំទៅដេកផ្ទះសំណាក់
ហើយបុរសប្រុសស្នេហ៍រវល់ចូលបន្ទប់ទឹកនារីនោះក៏បន្លំលួចយកកាបូប
លុយនិងម៉ូតូគេចខ្លួនបាន៧ថ្ងៃត្រូវប្រុសស្នេហ៍ឃាត់ខ្លួនប្រគល់
ឲ្យនគរបាលតែម្តង ។
នារីដែលលួចម៉ូតូនិងកាបូបលុយ
ប្រុសស្នេហ៍នោះត្រូវបានគេស្គាល់ឈ្មោះ រស់ សេរី ហៅស្រីម៉ៅ
ហៅស្រីខា អាយុ២០ឆ្នាំ មុខរបរមិនពិតប្រាកដ
ស្នាក់នៅសង្កាត់បឹងទំពុន ខណ្ឌមានជ័យ ។
ម៉ូតូដែលស្រីស្នេហ៍បន្លំលួចយកទៅនោះម៉ាកណៃហត ពណ៌ខ្មៅ
ពាក់ស្លាកលេខភ្នំពេញ 1AT-7180 ។ រីឯបុរសជាប្រុសស្នេហ៍មានឈ្មោះ
ប្រាក់ សុភ័ក្ត្រ អាយុ២១ឆ្នាំ មុខរបរបើកបររថយន្ត
ស្នាក់នៅផ្ទះលេខ៣ ភូមិទួលតាឡាត់ សង្កាត់កំបូល
ខណ្ឌពោធិ៍សែនជ័យ ។
បុរសរងគ្រោះបានឲ្យដឹងថា
កាបូបលុយនោះពណ៌ខ្មៅក្នុងនោះអត្តសញ្ញាណប័ណ្ណ១
លិខិតបញ្ចាំខ្សែដៃ១ ទូរស័ព្ទមួយគ្រឿងម៉ាកណូគា
សំបុត្រផ្ញើម៉ូតូ១ ។
តាមសម្តីរបស់ជនរងគ្រោះបានបន្ត
ថា មុនពេលកើតហេតុកាលពីថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០១៣
រូបគេក៏បានស្គាល់នារីខាងលើរហូតដល់ថ្ងៃទី១៦ ខែវិច្ឆិកា
វេលាម៉ោង៧យប់ណាត់ជួបគ្នានៅផ្សារជិនជូរី
ទៅដេកផ្ទះសំណាក់ឈ្មោះអប្សរាទឹកថ្លា ។
ពេលនោះរូបគេបានចូលក្នុងបន្ទប់ទឹកស្រាប់តែចេញមកវិញត្រូវស្រី
ស្នេហ៍លួចយកកាបូបលុយចេញទៅបាត់ ។
ពេលខ្លួនចេញមកក្រៅសួរសន្តិសុខបានឆ្លើយថា
នារីនោះជិះម៉ូតូជាមួយបុរសម្នាក់ទៀតទៅបាត់ហើយ ។
ក្រោយកើតហេតុបុរសរងគ្រោះបានមកដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍សង្កាត់
ទឹកថ្លា ដើម្បីជួយអន្តរាគមន៍។
បុរសរងគ្រោះបានបន្តទៀតថា
ក្រោយពីបាត់របស់របរខ្លួនបានទៅសួរនាំម្ចាស់បញ្ចាំខ្សែដៃនោះថា
បើមានគេមកយកលុយដាក់បញ្ចាំថែមសូមទូរស័ព្ទប្រាប់ផង ។
រយៈពេលថ្ងៃកន្លងទៅនារីខាងលើបានទៅកន្លែងបញ្ជាំនោះហើយម្ចាស់ហាង
បានទូរស័ព្ទប្រាប់ខ្លួនក៏ទៅឃាត់នារីខាងលើប្រគល់ឲ្យសមត្ថកិច្ច
តែម្តង ។
បច្ចុប្បន្ននារិសង្ស័យ រស់ សេរី
ត្រូវបាននគរបាលឃាត់ខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌសែន
សុខរង់ចាំបញ្ជូនបន្តតាមនីតិវិធី ៕
ប្រភពៈ នគរវត្ត
No comments:
Post a Comment