រាជធានីភ្នំពេញ ៖
បញ្ហានយោបាយដែលកំពុងជាប់គាំងក្រោយការបោះឆ្នោតជ្រើសតាំង
តំណាងរាស្ត្រនីតិកាលទី៥កន្លងមក ត្រូវបានមើលឃើញថា
គណបក្សដឹកនាំរដ្ឋាភិបាលចេះ តែដើរទៅមុខ
រីឯគណបក្សប្រឆាំងនៅតែប្រកាសធ្វើពហិការមិនចូលនៅក្នុងសភា
ខណៈគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ប្រកាសថា
គណបក្សសង្គ្រោះជាតិទទួលបាន៥៥អាសនៈ
ឯគណបក្សប្រជាជនកម្ពុជាទទួលបាន៦៨អាសនៈ ។
ទោះបីជាមានការចរចាគ្នារវាងគណបក្សទាំាង
ពីរដែលមានអាសនៈក្នុងរដ្ឋសភាជាច្រើនលើកមកហើយក្តី
ក្នុងគោលបំណងដោះស្រាយការជាប់គាំងនយោបាយ
ក៏លទ្ធផលនៃការចរចាមិនទទួលបានអ្វីជាផ្លែផ្កានៅឡើយ ។
កាលពីល្ងាចថ្ងៃទី២៥ វិច្ឆិកា
មន្ត្រីជាន់ខ្ពស់របស់គណបក្សប្រជាជនកម្ពុជា
លោកឧបនាយករដ្ឋមន្ត្រី ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ
បានថ្លែងក្នុងជំនួបទ្វេភាគីជាមួយលោក ម៉ាក់ ហ្គោដឌីង
ឯកអគ្គរាជទូតចក្រភពអង់គ្លេសនៅទីស្តីការក្រសួងថា
គណបក្សប្រជាជនកម្ពុជាប្រកាសជំហរជាថ្មីក្នុងការចរចាជាមួយ
គណបក្សសង្គ្រោះជាតិ
ដើម្បីដោះស្រាយបញ្ហានយោបាយក្រោយការបោះឆ្នោត ។
លោកឧបនាយករដ្ឋមន្ត្រីបញ្ជាក់ថា
រដ្ឋាភិបាលមិនបិទសិទ្ធិសេរីភាពរបស់គណបក្សសង្គ្រោះជាតិក្នុង
ការធ្វើបាតុកម្មនាពេលខាងមុខ និងការចរចាគ្នានោះទេ
ប៉ុន្តែរដ្ឋាភិបាលត្រូវតែចូលរួមក្នុងការថែរក្សាសន្តិសុខ
សណ្តាប់ធ្នាប់សង្គម ចៀសវាងអំពើហិង្សាណាមួយកើតឡើងជាយថាហេតុ
។ ចំពោះសភាពការណ៍នយោបាយនៅកម្ពុជាវិញ
លោកឯកអគ្គរាជទូតចក្រភពអង់គ្លេស បានលើកឡើងថា
ប្រទេសកម្ពុជាមានការវិវឌ្ឍរីកចម្រើនយ៉ាងឆាប់រហ័ស
ដោយកម្ពុជាកំពុងតែឈរលើមាគ៌ាយ៉ាងល្អ
ពិសេសការចូលរួមយ៉ាងផុលផុសពីសំណាក់យុវជនក្នុងការចូលរួម
ក្នុងឆាកនយោបាយនៅកម្ពុជា ។
លោកឯកអគ្គរាជទូតចប់អាណត្តិរូបនេះ
ក៏បានវាយតម្លៃខ្ពស់ចំពោះស្ថានភាពនៃការបោះឆ្នោតនៅកម្ពុជា
ថា ប្រកបដោយសេរី
និងគ្មានអំពើហិង្សាដែលជាប្រវត្តិសាស្ត្រមួយសម្រាប់កម្ពុជា ។
លោកឧបនាយករដ្ឋមន្ត្រី ស ខេង
បានគូសបញ្ជាក់ប្រាប់លោកឯកអគ្គរាជទូតចក្រភពអង់គ្លេសថា
បញ្ហានយោបាយដែលសេសសល់ រដ្ឋាភិបាលត្រូវតែដោះស្រាយដោយសន្តិវិធី
ព្រោះថាការដោះស្រាយដោយសន្តិវិធីនេះជាគន្លឹះមួយសំខាន់ណាស់នៅ
ក្នុងប្រទេសកម្ពុជាសម្រាប់ធ្វើឱ្យមានស្ថិរភាពនៅក្នុងប្រទេស ។
ទាក់ទិននឹងការធ្វើបាតុកម្មរបស់គណបក្សប្រឆាំងដែលគ្រោងនឹងធ្វើនៅ
ខេត្តសៀមរាបនាថ្ងៃទី១០ ធ្នូ ខាងមុខនេះ
រដ្ឋាភិបាលមិនបិទសិទ្ធិសេរីភាពនោះទេ ។
លោកឧបនាយករដ្ឋមន្ត្រីបានជម្រាបដល់លោកឯកអគ្គ
រាជទូតអង់គ្លេសថា
សំណើរបស់គណបក្សប្រឆាំងក្នុងការរៀបចំយន្តការក្នុងរដ្ឋសភា
គឺគណបក្សប្រជាជនបានឯកភាព
បុ៉ន្តែជាលទ្ធផលចុងក្រោយគណបក្សប្រឆាំងមិនបានទទួលយកទេ ។
គណបក្សសង្គ្រោះជាតិមានតែយោបល់
តែមិនផ្សារភ្ជាប់នឹងសកម្មភាពរបស់គាត់ ។ លោក ស ខេង
សង្កត់ធ្ងន់ថា
គណបក្សប្រជាជនកម្ពុជាបើកទ្វារចំហសម្រាប់ការចរចាជាមួយគណបក្ស
ប្រឆាំងជានិច្ច ហើយគោលជំហររបស់គណបក្សប្រជាជនកម្ពុជា
គឺការចរចាជាគន្លឹះសម្រាប់ធ្វើឱ្យកម្ពុជាមានស្ថិរភាព
និងសន្តិភាព ។
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់គណបក្ស
សង្គ្រោះជាតិចុះថ្ងៃទី២៥ វិច្ឆិកា
ពីគម្រោងរៀបចំកម្មវិធីប្រមូលផ្តុំមហាជន នៅខែធ្នូ ឆ្នាំ២០១៣
រួមមានការជួបជុំនៅខេត្តសៀមរាប
កម្មវិធីថ្នាក់ដឹកនាំចុះទៅតំបន់ប្រាសាទព្រះវិហារ
ចូលតំបន់ព្រៃឡង់ ក្នុងខេត្តកំពង់ធំ និងការជួបជុំធ្វើបាតុកម្ម
នៅទីលានប្រជាធិបតេយ្យ ក្នុងរាជធានីភ្នំពេញ ។
តាមសេចក្តីប្រកាសព័ត៌មានបានឱ្យដឹងទៀតថា នៅថ្ងៃទី១០ ធ្នូ
ឆ្នាំ២០១៣ ថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិ និងមហាជន
នឹងរៀបចំទិវាអបអរសាទរទិវាសិទ្ធិមនុស្សអន្តរជាតិ
នៅខេត្តសៀមរាប ។ ចំណែកនៅថ្ងៃទី១១ ធ្នូ
ថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិនឹងទៅតំបន់ប្រាសាទព្រះវិហារ ។
នៅថ្ងៃទី១២ ធ្នូ
ថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិទៅតំបន់ព្រៃឡង់ ខេត្តកំពង់ធំ
និងនៅថ្ងៃទី១៥ ធ្នូ
នឹងរៀបចំមហាបាតុកម្មនៅទីលានប្រជាធិបតេយ្យ នៅរាជធានីភ្នំពេញ
។ គណបក្សសង្គ្រោះជាតិក៏បានប្រកាសដែរថា ចាប់ពីថ្ងៃទី១៥ ធ្នូ
ទៅ គណបក្សសង្គ្រោះជាតិនឹងធ្វើមហាបាតុកម្មរៀងរាល់ថ្ងៃអាទិត្យ ។
ទាក់ទងនឹងការលើកឡើងរបស់លោកឧបនាយករដ្ឋ
មន្ត្រី ស ខេង ថា
គណបក្សប្រជាជនកម្ពុជាបើកទ្វារចំហសម្រាប់គណបក្សសង្គ្រោះជាតិ
ក្នុងការចរចាគ្នាដោយសន្តិវិធី
និងការធ្វើបាតុកម្មរបស់គណបក្សសង្គ្រោះជាតិធ្វើឱ្យវឹកវ
រដល់សង្គមជាតិ អាប់ឱនកេរិ៍្តឈ្មោះនោះ
កោះសន្ដិភាពមិនអាចទាក់ទងរកការបំភ្លឺឆ្លើយតបពីមន្ត្រី
គណបក្សសង្គ្រោះជាតិបានទេ ដោយសារទូរស័ព្ទចូលហើយ
គ្មានអ្នកទទួល ។ មុននេះ
មន្ត្រីជាន់ខ្ពស់ក្រសួងទេសចរណ៍ក៏បានបង្ហាញពីការបារម្ភទាក់
ទិននឹងការធ្វើបាតុកម្មរបស់គណបក្សប្រឆាំងនៅខេត្តសៀម
រាបដែរ
ដែលអាចនឹងរំខានដល់សក្តានុពលទេសចរណ៍របស់ជាតិ ៕
ប្រភពៈ កោះសន្តិភាព
No comments:
Post a Comment