Showing posts with label គ្រោះថ្នាក់ចរាចរណ៍. Show all posts
Showing posts with label គ្រោះថ្នាក់ចរាចរណ៍. Show all posts

Wednesday, November 20, 2013

រថ​យន្ត​៣គ្រឿង​បុក​ត​គ្នា​នៅ​ស្ទឹង​ច្រាល​របួស​ធ្ងន់​ស្រាល​៤នាក់​

ខេត្ត​ព្រះ​សីហ​នុ​ ​៖ មនុស្ស​ប្រុស​ស្រី​ចំនួន​៤នាក់​បាន​រង​របួស​ធ្ងន់​ស្រាល​ ​ក្នុង​ឧបទ្ទវ​ហេតុ​គ្រោះ​ថ្នាក់​ចរាចរណ៍​នៅ​លើ​កំណាត់​ផ្លូវ​ជាតិ​លេខ​ ៤ចន្លោះ​គីឡូម៉ែត្រ​លេខ​១០៩-១១០ ទល់​មុខ​វិទ្យា​ស្ថាន​រ៉ូ​លី​ញ​ស្ទឹង​ច្រាល​ ​ក្នុង​ភូមិ​ស្ទឹង​ច្រាល​ ​ឃុំ​អូរ​បាក់​រទេះ​ ​ស្រុក​កំពង់​សិលា​ ​ខេត្ត​ព្រះ​សីហ​នុ​ ​នា​វេលា​ម៉ោង​២និង​៣០នាទី​រសៀល​ ​ថ្ងៃ​ទី​១៩ ខែ​វិ​ច្ឆិ​កា​ ​ឆ្នាំ​២០១៣ ។ ក្នុង​ហេតុ​ការណ៍​នេះ​សមត្ថ​កិច្ច​អះអាង​ថា​គ្មាន​អ្នកស្លាប់​ទេ​ ​គ្រាន់​តែ​របួស​ធ្ងន់​និង​ស្រាល​ ​។

អធិការ​ស្រុក​កំពង់ ​សិលា​ ​លោក​ ​ហ៊ី​ ​ដូង​ ​បាន​ឲ្យ​ដឹង​ថា​ ​ដើម​ហេតុ​នៃ​គ្រោះ​ថ្នាក់​ចរាចរណ៍​នេះ​ ​គឺ​បង្ក​ឡើង​ដោយ​រថ​យន្ត​ម៉ា​ក​ហ្វត​ ​ពណ៌​ក្រហម​ ​ពាក់​ស្លាក​លេខ​ភ្នំពេញ​ ​2N-1088 បើក​ក្នុង​ទិស​ដៅ​ពី​ភ្នំពេញ​ទៅ​ក្រុង​ព្រះ​សីហ​នុ​ ​ពេល​មក​ដល់​ចំណុច​កើត​ហេតុ​ ​រថ​យន្ត​នេះ​បាន​បើក​ប៉ះ​ជាមួយ​រថ​យន្ត​ក្រុង​ពាក់​ស្លាក​លេខ​បាត់​ដំបង​ ​3A-0352 របស់​ក្រុម​ហ៊ុន​ដឹក​ជញ្ជូន​អ្នក​ដំណើរ​ឫទ្ធិ​មុនី​ ​មាន​ទិស​ដៅ​ពី​ក្រុងព្រះ​សីហ​នុ​ទៅ​ក្រុង​ភ្នំពេញ​ ​ប​ណ្តា​ល​ឲ្យ​រថ​យន្ត​ហ្វ​ត​នោះ​ខ្ទាត​ចេញ​ទៅ​បុក​ដើម​ឈើ​ ​ប​ណ្តា​ល​ឲ្យអ្នក​បើក​បរ​ជា​ជន​ជាតិ​ចិន​តែ​ម្នាក់​ឯង​របួស​ធ្ងន់​ ​(សមត្ថ​កិច្ច​សង្ស័យ​អ្នក​បើក​បរ​ស្រ​វឹង​) ។
Blogger Tips and TricksLatest Tips And TricksBlogger Tricks