Wednesday, November 20, 2013

ខឹង​នាង​បិទ​ទូរស័ព្ទ​មិន​សាសង​ស្នេហា​ជិះ​កង់​ពី​ផ្ទះ​ចាក់​ឱ្យ​របួសធ្ងន់​

ខេត្ដកណ្ដាល​ ៖​ យុវជន​ម្នាក់​ព្រោះ​ តែ​ខឹង​នឹង​នារី​ម្នាក់​បិទ​ទូរស័ព្ទ​មិន​បន្ដ​សាសង​ពី​រឿង​ស្នេហា​ក៏​ជិះ​ កង់​ពី​ផ្ទះ​ដាក់​ កាំបិត​មក​ចាក់​បណ្ដាល​ឱ្យ​នាង​របួសធ្ងន់​។​ ​ករណី​នេះ​បាន​កើតឡើង​នៅ​វេលា​ ម៉ោង​៦​និង​៣០​នាទី​ព្រលប់​ថ្ងៃ​ទី​១៨​ ខែ​ វិច្ឆិកា​ ឆ្នាំ​២០១៣​ នៅ​ចំណុច​ភូមិ​កំពង់​ ចម្លង​ ឃុំ​ព្រែក​ទន្លាប់​ ស្រុក​លើក​ដែក​ ខេត្ដកណ្ដាល​ ។​

យុវជន​ ដៃដល់​ត្រូវ​បាន​ចោទ​ពី​បទ​ ហិង្សា​ដោយ​ចេតនា​ឈ្មោះ​ មុត​ សា​មួន​ អាយុ​២០​ឆ្នាំ​ រស់នៅ​ភូមិ​ស្ពាន​ ដែក​ ឃុំ​ព្រែក​ទន្លាប់​ ស្រុក​លើក​ដែក​ ។​​​ តាម​របាយការណ៍​នគរបាល​ស្រុក​លើក​ ដែក​ឱ្យ​ដឹង​ថា​ នារី​រង​គ្រោះ​ឈ្មោះ​សៅ​ ស្រី​ពៅ​ អាយុ​១៨​ឆ្នាំ​ រស់នៅ​ភូមិ​កំពង់​ ចម្លង​ ឃុំ​ព្រែក​ទន្លាប់​ ស្រុក​លើក​ដែក​ ជាមួយនឹង​ជន​បង្ក​ដែរ​ ។​



តាម​ របាយការណ៍​របស់​លោក​វរ​សេ​ នី​យ៍​ត្រី​ រស់​ ច​ន្ថា​ អធិការ​ស្រុក​លើក​ ដែក​បាន​រៀបរាប់​ថា​ នៅ​ថ្ងៃ​កើតហេតុ​ ជនសង្ស័យ​បាន​ទូរស័ព្ទ​ទៅ​នារី​រង​គ្រោះ​ ដើម្បី​ ផ្ដោះផ្ដង​ស្នេហា​ ប៉ុន្ដែ​នារី​រង​គ្រោះ​ បដិសេធ​ ហើយ​មិន​ឆ្លើយ​តប​ទើប​ធ្វើ​ឱ្យ​ ជន​បង្ក​ក្ដៅចិត្ដ​ក៏​ជិះ​កង់​ចេញពីផ្ទះ​ដោយ​ដាក់​កូនកាំបិត​មុត​ស្រួច​មួយ​ ផង​នៅ​ក្នុង​កន្ដ្រក​កង់​ ។​ ពេល​ដែល​មក​ដល់​ផ្ទះ​នារី​ រង​គ្រោះ​ជនសង្ស័យ​បាន​ជួប​នារី​រង​គ្រោះ​នៅ​ឈរ​មុខ​ផ្ទះ​ហើយ​ជនសង្ស័យ​បាន​ និយាយ​គំរាម​ថា​ ហេតុ​អី​បានជា​បិទ​ ទូរស័ព្ទ​?​ ភ្លាម​នោះ​ក៏​បាន​ឈ្លោះប្រកែក​ គ្នា​ឡើង​ធ្វើ​ឱ្យ​ជនសង្ស័យ​ទាញ​យក​កូន​ កាំបិត​ចុង​ស្រួច​ចាក់​ទៅ​លើ​នារី​រង​គ្រោះ​បណ្ដាល​ឱ្យ​របួស​នៅ​លើ​ជើង​ ខាងឆ្វេង​ ចំនួន​២​កន្លែង​។​ ក្រោយ​ពី​ធ្វើ​សកម្មភាព​ ជនសង្ស័យ​បាន​ព្យាយាម​រត់គេច​ខ្លួន​ តែ​ត្រូវ​សមត្ថកិច្ច​ស្ទាក់​ចាប់​បាន​នៅ​ វេលា​ម៉ោង​និង​ថ្ងៃ​ខាងលើ​ ។​

តាម​ប្រភព ​ព័ត៌មាន​ពី​កន្លែង​កើត​ ហេតុ​បានឱ្យ​ដឹង​ដែរ​ថា​ នារី​រង​គ្រោះ​និង​ ជនសង្ស័យ​ធ្លាប់​មាន​ទំនាក់ទំនង​គ្នា​ពី​មុន​ មក​ ហើយ​ក៏​ការ​ដែល​ជនសង្ស័យ​ប្រើ​ កាំបិត​ចាក់​ទៅ​លើ​ជើង​នារី​រង​គ្រោះ​ទំនង​ ជា​ខឹង​នារី​រង​គ្រោះ​ដើរ​លេង​ច្រើន​ ។​ ​ទាក់ទិន​នឹង​ព័ត៌មាន​មួយ​នេះ​អ្នក​យក​ ព័ត៌មាន​នគរវត្ដ​មិន​អាច​សុំ​ការ​ពន្យល់​ ពី​នារី​រង​គ្រោះ​ឈ្មោះ​សៅ​ ស្រី​ពៅ​បាន​ទេ​ ៕

ប្រភពៈ នគរវត្ត

No comments:

Post a Comment

Blogger Tips and TricksLatest Tips And TricksBlogger Tricks