Showing posts with label សន្តិសុខសង្គម. Show all posts
Showing posts with label សន្តិសុខសង្គម. Show all posts

Wednesday, November 20, 2013

ចោរ​ប្រដាប់​អាវុធ​៣នាក់​ប្លន់​អាជីវក​រ​លក់​មាស​នៅ​ផ្សារ​បរ​កែវ​យក​គ្រឿង​អលង្ការ​ជាង​១០០តម្លឹង

ខេ​ត្ដ​រតន​គិរី​ ​៖ ក្រុម​ចោរ​ប្លន់​៣នាក់​ប្រដាប់​ដោយ​អាវុធ​២ដើម​(វែង​១ដើម​ ​ខ្លី​១ដើម​)មិនស្គាល់ម៉ាក បាន​ធ្វើ​សកម្មភាព​ប្លន់​អាជីវក​រ​លក់​មាស​ ​នៅ​ផ្សារ​បរ​កែវ​ ​ឋិត​ក្នុង​ស្រុក​បរ​កែវ​ ​ខេ​ត្ដ​រតន​គិរី​ ​កាល​ពី​វេលា​ម៉ោង​៤រសៀល​ ​ថ្ងៃ​ទី​១៩ ខែ​វិ​ច្ឆិ​កា​ ​ឆ្នាំ​២០១៣ ។ ជំហាន​ដំបូង​ ​សមត្ថ​កិច្ច​សន្និដ្ឋាន​ថា​ ​បាត់បង់​គ្រឿង​អលង្ការ​សរុប​ជាង​១០០តម្លឹង​ ​និងម៉ូ​តូ​១គ្រឿង​ ។ ​ក្នុង​ករណី​នេះ​មិន​មាន​ការ​ផ្ទុះ​អាវុធ​អ្វី​ទេ​ ​និង​មិន​បណ្ដាល​ឱ្យ​ជន​រង​គ្រោះ​រង​របួស​អ្វី​ដែរ​ ​។ ក្រោយ​ពី​ធ្វើ​សកម្មភាព​ភ្លា​មៗ​ក្រុម​ចោរ​បាន​គេច​ខ្លួន​បាត់​ដោយ​សុវត្ថិ​ ភាព​ ​ហើយក្រុមចោរអាចមានគ្នាច្រើននាក់ទៀតដែលជាបក្ខពួករបស់ក្រុមចោរខាងលើ ។
សមត្ថ​កិច្ច​បាន​ ឱ្យ​ដឹង​ថា​ ​ជន​រង​គ្រោះ​ក្នុង​អំពើ​ប្លន់​មាន​ឈ្មោះ​ ​សាត​ ​វ៉ា​ន់​ដា​ ​ភេទ​ប្រុស​ ​អាយុ​៣៥ឆ្នាំ​ ​ជា​អាជីវក​រ​លក់​មាស​នៅ​​ផ្សារ​បរ​កែវ​ ​៕

ខឹង​នាង​បិទ​ទូរស័ព្ទ​មិន​សាសង​ស្នេហា​ជិះ​កង់​ពី​ផ្ទះ​ចាក់​ឱ្យ​របួសធ្ងន់​

ខេត្ដកណ្ដាល​ ៖​ យុវជន​ម្នាក់​ព្រោះ​ តែ​ខឹង​នឹង​នារី​ម្នាក់​បិទ​ទូរស័ព្ទ​មិន​បន្ដ​សាសង​ពី​រឿង​ស្នេហា​ក៏​ជិះ​ កង់​ពី​ផ្ទះ​ដាក់​ កាំបិត​មក​ចាក់​បណ្ដាល​ឱ្យ​នាង​របួសធ្ងន់​។​ ​ករណី​នេះ​បាន​កើតឡើង​នៅ​វេលា​ ម៉ោង​៦​និង​៣០​នាទី​ព្រលប់​ថ្ងៃ​ទី​១៨​ ខែ​ វិច្ឆិកា​ ឆ្នាំ​២០១៣​ នៅ​ចំណុច​ភូមិ​កំពង់​ ចម្លង​ ឃុំ​ព្រែក​ទន្លាប់​ ស្រុក​លើក​ដែក​ ខេត្ដកណ្ដាល​ ។​
​
យុវជន​ ដៃដល់​ត្រូវ​បាន​ចោទ​ពី​បទ​ ហិង្សា​ដោយ​ចេតនា​ឈ្មោះ​ មុត​ សា​មួន​ អាយុ​២០​ឆ្នាំ​ រស់នៅ​ភូមិ​ស្ពាន​ ដែក​ ឃុំ​ព្រែក​ទន្លាប់​ ស្រុក​លើក​ដែក​ ។​​​ តាម​របាយការណ៍​នគរបាល​ស្រុក​លើក​ ដែក​ឱ្យ​ដឹង​ថា​ នារី​រង​គ្រោះ​ឈ្មោះ​សៅ​ ស្រី​ពៅ​ អាយុ​១៨​ឆ្នាំ​ រស់នៅ​ភូមិ​កំពង់​ ចម្លង​ ឃុំ​ព្រែក​ទន្លាប់​ ស្រុក​លើក​ដែក​ ជាមួយនឹង​ជន​បង្ក​ដែរ​ ។​

ចូល​ងូតទឹក​ត្រូវ​ស្រី​ស្នេហ៍​លួចកាបូប​លុយ​ និង​ម៉ូតូ​ទៅ​បាត់​បាន​៧​ថ្ងៃ​ឃាត់ខ្លួន​បាន​វិញ

ភ្នំពេញ​ ៖​ នារី​រូប​ស្រស់​ត្រូវ​បាន​ប្រុស​ស្នេហ៍​ឃាត់ខ្លួន​ប្រគល់​ឲ្យ​នគរបាល​ខណ្ឌ​ សែន​សុខ​ដោយសារ​តែ​ប្រុស​ស្នេហ៍​នាំ​ទៅ​ដេក​ផ្ទះសំណាក់​ ហើយ​បុរស​ប្រុស​ស្នេហ៍​រវល់​ចូល​បន្ទប់ទឹក​នារី​នោះ​ក៏​បន្លំ​លួច​យក​កាបូប​ លុយ​និង​ម៉ូតូ​គេចខ្លួន​បាន​៧​ថ្ងៃ​ត្រូវ​ប្រុស​ស្នេហ៍​ឃាត់ខ្លួន​ប្រគល់​ ឲ្យ​នគរបាល​តែ​ម្តង​ ។​

Blogger Tips and TricksLatest Tips And TricksBlogger Tricks