ខេត្តព្រះវិហារ ៖
វត្តអត្តខាត់មួយកន្លែងឈ្មោះវត្ត សុវណ្ណរតនៈ ហៅវត្តអូរទ្រលោក
ស្ថិតក្នុងភូមិអូរទ្រលោក ឃុំរមទម ស្រុករវៀង ខេត្តព្រះវិហារ
ជាវត្តបានកសាងឡើងអស់រយៈកាលជាង១០ឆ្នាំមកហើយ
ដែលមានពុទ្ធបរិស័ទចំណុះជើងវត្តដល់ទៅ៥ភូមិ
និងមានប្រជាពលរដ្ឋរស់នៅចំណុះជើងវត្តជិតមួយពាន់គ្រួសារ
ប៉ុន្តែពុំមានលទ្ធភាពក្នុងការកសាងទីអារាមមួយនេះឱ្យចេញជា
រូបរាងសម្រាប់បានប្រើប្រាស់ក្នុងពិធីបុណ្យទានឡើយ
ទើបពេលនេះព្រះចៅអធិការវត្តព្រះនាមអៀម ទៀន, អាជ្ញាធរឃុំរមទម
និងប្រជាពលរដ្ឋចំណុះជើងវត្តបានអំពាវនាវរកសប្បុរសជន
ដើម្បីជួយដល់ទីអារ៉ាមនេះផង។
ព្រះចៅអធិការវត្ត
សុវណ្ណរតនៈបានមានថេរដីកាឱ្យដឹងថា
ដោយហេតុពលរដ្ឋខ្មែរនៅក្នុងតំបន់នោះ
មានជីវភាពក្រីក្រពុំមានលទ្ធភាពក្នុងការអភិវឌ្ឍន៍អារាមមួយនេះ
ឱ្យបានសមរម្យ ។
លោកប្រាក់ ថន បានបញ្ជាក់ទៀតថា
វត្តមួយនេះពិតជាជួបនឹងភាពអត្តខាត់ខ្លាំងណាស់
ព្រោះឃុំរមទមមានពលរដ្ឋជិតមួយពាន់គ្រួសារក៏ពិតមែន
ប៉ុន្តែពលរដ្ឋក្នុងឃុំមួយនេះសុទ្ធតែជាអ្នកក្រីក្រ
ដែលពុំមានលទ្ធភាពធ្វើការអភិវឌ្ឍទីអារាមនេះឡើង ។
ប្រភពៈ កោះសន្តិភាព
No comments:
Post a Comment