Wednesday, December 4, 2013

រថយន្ត​រាប់សិបគ្រឿង​កកស្ទះ​នៅច្រកទ្វារ​អន្តរជាតិប៉ោយប៉ែត​ពិបាកក្នុង​ការធ្វើ​ដំណើរ​

ខេត្តបន្ទាយ​មានជ័យ ៖ ​រថយន្ត​រាប់​សិប​គ្រឿង​​ មិនត្រឹមតែ​បានក​ក​ស្ទះ​ នៅច្រក​ទ្វារ​អន្តរជាតិ​ ប៉ោយប៉ែត​នោះទេ ថែមទាំង​កកស្ទះ​ចេញ​​មក​ខាង​ក្រៅ​​​ ត្រង់​ចំណុច​រង្វង់​មូល​តាម​​បណ្តោយ​ ផ្លូវជាតិ​លេខ​៥ ម្តុំ​មុខ​មណ្ឌល​សុខ​ភាព​ប៉ោយប៉ែត​​១ ធ្វើ​​​ឱ្យ​ដំណើរ​​ពិបាក​ក្នុង​ការ​ធ្វើដំណើរ​​ កាលពីវេលា ព្រឹក ថ្ងៃទី​៤ វិច្ឆិកា ២០១៣ នេះ ។
ការ​កក​ស្ទះនេះ  ធ្វើ​​ឱ្យ​​ចំណុច​រង្វង់​មូល​ និង​កន្លែង​ផ្សេង​ៗ មួយ​ចំនួន​ទៀត​ពោរពេញ​​ទៅ​ដោយ​រថយន្ត​គ្មានសណ្តាប់ធ្នាប់​ ស្ទើរ​រក​ផ្លូវ​ដើរ​មិន​ចង់​ឃើញ​ផង។ អ្នក​មាន​យាន​យន្ត​ត្រូវ​ចូល​ទៅ​ដី​ថៃ​​និយាយ​ថា ដោយ​សារ​មួយរយៈនេះ សមត្ថកិច្ច​ទាំង​​ខាង​ថៃ និង​ខាង​កម្ពុជា​រឹត​បន្តឹង​​ ការ​ត្រួតពិនិត្យ​​រថយន្ត​ចូល​ម្តង​៤-៥គ្រឿង​ តែប៉ុណ្ណោះ ទើប​បង្ក​ឱ្យ​មាន​ការ​កក​ស្ទះ​យ៉ាងដូច្នេះ ។

កម្មករ​ខ្មែរ​សាង​សង់​ទំនប់​វារី​អគ្គិសនី​ក្រុម​ហ៊ុន​ចិន​ម្នាក់​ជាន់​មីន​ស្គរ​ផ្ទុះ​ដាច់​ជើងម្ខាង

​ខេត្ត​បាត់​ដំ​បង ៖ មន្ត្រី​មូលដ្ឋាន​បាន​រាយការ​ណ៍ថា កម្មករ​ខ្មែរម្នាក់​​ដែល​ធ្វើការ​ជាមួយ​«គម្រោង​វារី​អគ្គិសនីរបស់​ក្រុម​ ហ៊ុន​ចិន​» បាន​ដើរ​ជាន់​មីន​កប់​ក្នុ​ងដី​ បណ្តាល​ឱ្យផ្ទុះ​ដាច់​ជើង​ម្ខាង​ កាលពី​ព្រឹក​ថ្ងៃទី​០៣​ ធ្នូ គ្រា​ដែល​កំពុង​ដើរ​វាស់​វែង​ដី​នៅ​ចំ​ណុច​ភ្នំ​គោក ស្ថិត​ក្នុង​ភូមិ​អូរ​ត្រែង ឃុំ​ផ្លូវ​មាស ស្រុក​រតនមណ្ឌល​ ។

ផល​ពោត​នៅ​ចុង​ឆ្នាំ​នេះ​អត់​មាន​ហាង​ឆេង​ ប្រជា​ពល​រដ្ឋ​ម្នាក់​ៗ​យំ​អត់​ចេញ​ទឹក​ភ្នែក

ខេត្ត​ប៉ៃលិន​ ៖ បន្ទាប់​ពី​ទឹក​ជំនន់​បាន​វាយ​ប្រហារ​ដំណាំ​ពោត​របស់​ប្រជា​កសិ​ករ​ បណ្តាល​ឱ្យ​ខូច​ខាត​អស់​រាប់​សិប​ហិកតា​ និង​នៅ​សល់​មួយ​ចំនួន​អាច​ឱ្យ​កសិ​ករ​ប្រមូល​ផល​លក់​បាន​ខ្លះ​ តែ​គួរ​ឱ្យ​សោក​ស្តាយ​តម្លៃ​ពោត​នៅ​ចុង​ឆ្នាំ​២០១៣​ នេះ​មាន​ការ​ធ្លាក់​ចុះ​គួរ​ឱ្យ​កត់​សម្គាល់​ ដោយ​ក្នុង​១​គី​ឡូ​ក្រាម​ឈ្មួ​ញ​ទិញ​ទាំង​ស្នូល​ត្រឹម​តែ​៣,៧​បាត​លុយ​ថៃ​ ប៉ុណ្ណោះ​ ខុស​ពី​ឆ្នាំ​មុន​ក្នុង​១​គី​ឡូ​ក្រាម​ឈ្មួញ​ទិញ​ទាំង​ស្នូល​តម្លៃ​ពី​៥​ទៅ​ ៦​បាត​ ។

Saturday, November 30, 2013

ប្រជាពលរដ្ឋ​ភ្នំពេញ ប្រតិកម្ម​យ៉ាងខ្លាំង​ចំពោះ​ក្លិន ដ៏​ស្អុយ​អសោច ពី​គំនរ​សំរាម

គំនរសំរាមនៅក្បែរសាកលវិទ្យាល័យបៀលប្រាយ
ភ្នំពេញ: ​ប្រជាពលរដ្ឋ​រស់នៅក្នុង​រាជធានី​ភ្នំពេញ បាន​ខឹងសម្បារ និង​ប្រតិកម្ម​យ៉ាងខ្លាំង ចំពោះ​ក្លិន​ដ៏​ស្អុយ​អសោច ចេញពី​គំនរ​សំរាម នៅតាម​ដងផ្លូវ​នានា​ជាច្រើន​។ ជាពិសេស​នៅ​ផ្លូវ​លេខ​ ៦១ ខាងក្រោយ​មន្ទីរពេទ្យ​ជប៉ុន ខាងមុខ​វត្ត​ស្រះចក និង​នៅ​ផ្លូវ​លេខ​១១៨ បេនឡាន​បាត់ដំបង ក្នុង​ទឹកដី​ខណ្ឌដូនពេញ និង​នៅក្នុង​សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន ផ្លូវ​សុធារស គឺ​នៅលើ​សួន​ការ៉ូឡា ក៏មាន​គំនរ​សំរាម​ផងដែរ​។​

វត្តអត្តខាត់​មួយ​ កំពុង​អំពាវនាវ​រក​សប្បុរស​ធម៌

វត្តអត្តខាត់​មួយ​ កំពុង​អំពាវនាវ​រក​សប្បុរស​ធម៌ខេត្តព្រះវិហារ ៖ វត្ត​អត្ត​ខាត់​មួយ​កន្លែង​ឈ្មោះ​​វត្ត សុវណ្ណ​រតនៈ ហៅវត្ត​អូរទ្រលោក ស្ថិត​ក្នុង​ភូមិ​អូរទ្រលោក ឃុំរមទម ស្រុករវៀង ខេត្ត​ព្រះវិហារ ជា​វត្ត​បាន​កសាង​ឡើង​​អស់​រយៈ​កាល​ជាង​១០​ឆ្នាំ​មកហើយ ដែល​មានពុទ្ធបរិស័ទ​ចំណុះ​ជើង​វត្ត​ដល់ទៅ​៥ភូមិ និង​មានប្រជា​ពលរដ្ឋ​រស់នៅ​ចំណុះ​ជើង​វត្ត​ជិតមួយពាន់​គ្រួសារ ប៉ុន្តែ​​ពុំ​មាន​លទ្ធ​​ភាព​ក្នុង​ការ​កសាង​​ទី​អារាម​មួយនេះ​​ឱ្យ​ចេញ​ជា​ រូប​រាង​​សម្រាប់​​បាន​ប្រើ​ប្រាស់​​ក្នុង​ពិធីបុណ្យ​​ទាន​ឡើយ ទើប​ពេលនេះព្រះ​ចៅ​អធិការ​វត្ត​ព្រះ​នាម​អៀម ទៀន, អាជ្ញាធរ​ឃុំរមទម និង​ប្រជាពលរដ្ឋ​ចំណុះ​​ជើង​វត្ត​​​បាន​អំពាវ​នាវ​រកសប្បុរសជន​ ដើម្បី​ជួយដល់ទីអារ៉ាម​នេះ​ផង​។

សមត្ថ​កិច្ច​​ជួរ​មុខ​កម្ពុជា-ថៃ ជួប​ជាមួយ​អ្នក​​ទទួល​កម្មករ​ធ្វើការ​​ព្រឹក​​វិល​ល្ងាច​ សុំ​​ឱ្យ​ទទួល​​ខុសត្រូវ​​ខ្ពស់

សមត្ថ​កិច្ច​​ជួរ​មុខ​កម្ពុជា-ថៃ ជួប​ជាមួយ​អ្នក​​ទទួល​កម្មករ​ធ្វើការ​​ព្រឹក​​វិល​ល្ងាច​ សុំ​​ឱ្យ​ទទួល​​ខុសត្រូវ​​ខ្ពស់ខេត្ត​បន្ទាយ​មានជ័យ ៖ ​សមត្ថ​កិច្ច​កម្ពុជា​-ថៃជួបគ្នា​នា​បន្ទាត់​ព្រំ​ដែន​ក្នុង​ទឹក​ដី​ថៃ​ទល់​ មុខ​ទឹកដីកម្ពុជា​​ក្នុង​ភូមិ​ព្រៃគប់ ​សង្កាត់​​ផ្សារ​កណ្តាល ​ក្រុង​ប៉ោយប៉ែត កាលពីព្រឹកថ្ងៃទី​៣០ វិច្ឆិកា ២០១៣ ​ដើម្បី​ជួបពិភាក្សា​​គ្នា​ជាមួយ​​​ថៅ​កែ​​ជន​ជាតិ​ថៃ​ជា​អ្នក​មក​ទទួល​ ខ្មែរ​ទៅធ្វើការ​ព្រឹក​វិល​ល្ងាច សុំ​ឱ្យ​ទទួល​ខុស​ត្រូវ​​រាល់​បញ្ហា​​ដែល​កើត​មាន​ឡើង ។
សមត្ថ​កិច្ចនគរ​បាល​ការពារ​ព្រំ​ដែន​គោក​មួយ​ក្រុម ដែលដឹកនាំ​ដោយលោក​អនុសេនីយ៍​ទោកែវ បូរ៉ា ​ជា​នាយ​ប៉ុស្តិ៍​ព្រៃគប់​ បានជួបគ្នា​ជា​មួយ​កម្លាំង​ជួរ​មុខ​ទាហាន​​ឈុត​ខ្មៅ​របស់​ថៃ​ ក្នុងនោះ​មានទាំង​ថៅកែ​ជា​ជនជាតិ​ថៃជាច្រើន​នាក់​ផងដែរ ដែល​ត្រូវ​មក​ទទួល​កម្មករ​ខ្មែរ​​ទៅធ្វើការ​​ឱ្យពួកគេ​ ។ ​

Friday, November 29, 2013

សមា​គម​​កំចាត់​​រោគ​​របេង​ជប៉ុន​ប្រគល់​​រថយន្ត​​វិទ្យុ​សាស្ត្រ​ដល់​សមា​គម​កំចាត់​រោគ​របេង​កម្ពុជា

សមា​គម​​កំចាត់​​រោគ​​របេង​ជប៉ុន​ប្រគល់​​រថយន្ត​​វិទ្យុ​សាស្ត្រ​ដល់​សមា​គម​កំចាត់​រោគ​របេង​កម្ពុជារាជធានីភ្នំពេញ ៖ ​សមា​គម​កំចាត់​រោង​របេង​កម្ពុជា​ បាន​ទទួល​រថ​យន្ត​វិទ្យុ​សាស្ត្រ​មួយ​គ្រឿង​ពី​សមា​គម​កំចាត់​រោគ​របេង​ជប៉ុន កាល​ពីរសៀល​ថ្ងៃទី​២៨ វិច្ឆិកា ២០១៣ ក្រោម​អធិបតី​ភាព​លោក​ទេស​រដ្ឋ​​​មន្ត្រី ម៉ម ប៊ុន​ហេង រដ្ឋ​មន្ត្រី​ក្រសួង​សុខា​​ភិបាល​ ។ រថយន្ត​ដែល​ផ្តល់​ជូន​នេះ ដើម្បី​ឱ្យ​​មជ្ឈ​មណ្ឌលជាតិ​កំចាត់​រោគ​របេង​យក​ទៅ​ប្រើ​​ប្រាស់​ ដើម្បី​ស្រាវ​ជ្រាវ​ស្វែង​រក​បង​ប្អូន​ប្រជា​ពល​រដ្ឋដែល​មាន​រោគ​របេង​ និង​ដើម្បី​ធ្វើ​ការ​ព្យា​​បាល​បាន​ទាន់​ពេល​វេលា​ក្នុង​គោល​បំណង​​កាត់​ បន្ថយ​ជំងឺ​​របេង​នៅ​កម្ពុជា​យើង ។

រួមរ័ក​យ៉ាង​ម៉េច​ទើប​ខាង​ស្រី​ដល់​កំពូល?

តាម​របាយការណ៍​នៃ​ការ​ស្រាវជ្រាវ​របស់​អាមេរិក​បាន​ឱ្យ​ដឹង​ថា​ នារី​ក្រោម​៣០%​បានឈាន​ដល់​ចំណុច ​សុខស្រួល​កំពូល​នៅ​ពេល​រួម​រ័ក​ជា​មួយ​ដៃ​គូ។ ហេតុផល​នៅ​ពី​ក្រោយ​ការ​មិន​ឈាន​ដល់​ចំណុច​កំពូល​របស់​នារី​នេះ​ត្រូវ​បាន​ គេ​បកស្រាយ​ថា អាច​មក​ពី​ភាគី​បុរស​គិត​តែ​ពី​ខ្លួន​ឯង ឬ​គាត់​មិន​ប្រសប់​រឿង​លើ​គ្រែ។

៤ ចំណុច​សម្រាប់​នារី​ដើម្បី​ត្រៀម​ខ្លួន​ទទួល​យក Oral Sex

Sexy Girl អ្នក​ខ្លះ​និយាយ​ថា​ការ​ធ្វើ Oral Sex ជា​ទង្វើ​ដ៏​អាក្រក់​មួយ​ក្នុង​ជីវិត​ផ្លូវ​ភេទ ប៉ុន្តែ​ការ​លើក​ឡើង​បែប​នេះ​ពិត​ជា​មិន​ត្រូវ ១០០ ភាគរយ​នោះ​ទេ ផ្ទុយ​ទៅ​វិញ​នារី​មួយ​ចំនួន​ធំ​ បែរ​ជា​ចូល​​ចិត្ត​សកម្មភាព​សិច​មួយ​នេះ លើស​ពី​ការ​រំពឹង​ទុក​ទៅ​ទៀត។ ទំព័រ nob70 សូម​លើក​យក​វិធី​ ៤ចំណុច​សម្រាប់​នារី ដើម្បី​ត្រៀម​ខ្លួន​ទទួល​យក​សកម្មភាព Oral Sex។

បុរស​រួមរ័ក​ឆាប់​ពេក​ ស្រ្តី​មិន​ស្កប់ស្កល់ ធ្វើ​យ៉ាង​ណា​ទើប​បាន​យូរ?

ជា​​ការ​ពិត​ណាស់​ដោយសារ​ តែ​នារី​ត្រូវ​ការ​ពេល​វេលាយូរ​ជាង​បុរស​ដើម្បី​ឈាន​ដល់​ចំណុច​កំពូល​ ដូច្នោះ​ហើយ​ទើប​បុរស​មួយ​ចំនួន​ពិបាក​ក្នុង​ការ​ជូន​ដៃ​គូ​ឱ្យ​ដល់​ត្រើយ​ ព្រោះ​​ខ្លួន​ឆាប់​ព្រោះ​កំអែល​ភ្នំ​ភ្លើង​ពេក។ ដើម្បី​អូស​បន្លាយ​ពេល​វេលា​ជូន​ដៃ​គូ​ឱ្យ​ដល់​ត្រើយ និង​មិន​លះបង់​សេច​ក្ដី​សុខ​ផ្ទាល់​ខ្លួន​ផង​នោះ ក្នុង​ទំព័រ​នេះnob70​បាន​ប្រែ​សម្រួល​គន្លឹះ​មួយ​ចំនួន​ពី​អ្នក​ជំនាញ​ខាង​ ផ្លូវ​ភេទ​ដើម្បី​ជួយ​ដោះ​ស្រាយ​សុភាព​បុរស​របស់​nob70​ដែល​​កំពុង​ប្រឈម​នឹង​បញ្ហា​នេះ
Blogger Tips and TricksLatest Tips And TricksBlogger Tricks