Friday, November 29, 2013

រួមរ័ក​យ៉ាង​ម៉េច​ទើប​ខាង​ស្រី​ដល់​កំពូល?

តាម​របាយការណ៍​នៃ​ការ​ស្រាវជ្រាវ​របស់​អាមេរិក​បាន​ឱ្យ​ដឹង​ថា​ នារី​ក្រោម​៣០%​បានឈាន​ដល់​ចំណុច ​សុខស្រួល​កំពូល​នៅ​ពេល​រួម​រ័ក​ជា​មួយ​ដៃ​គូ។ ហេតុផល​នៅ​ពី​ក្រោយ​ការ​មិន​ឈាន​ដល់​ចំណុច​កំពូល​របស់​នារី​នេះ​ត្រូវ​បាន​ គេ​បកស្រាយ​ថា អាច​មក​ពី​ភាគី​បុរស​គិត​តែ​ពី​ខ្លួន​ឯង ឬ​គាត់​មិន​ប្រសប់​រឿង​លើ​គ្រែ។


index

ទោះ​ជា​យ៉ាង​នេះ​ក្ដី​ការ​សិក្សា​ដដែល​បាន​ឱ្យ​ដឹង​ថា ការ​ឈាន​ដល់​ចំណុច​កំពូល​របស់ ​នារី​គឺ​មាន​ភាព​ស្មុគស្មាញ​ជាង​បុរស​ច្រើន ដែល​វា​ទាមទារ​ទាំង​ផ្លូវ​កាយ​និង​ផ្លូ​វ​ចិត្ត​ ព្រម​ទាំង​ពេលវេលា​និង​ទី​កន្លែង​ផង​ដែរ​ទើប​អាច​ជូន​នាង​ឡើង​ឋានសួគ៌បាន។

ដូច​ដែល​nob70​ធ្លាប់​បាន​ទទួល​ព័ត៌មាន​ទាំង​ក្នុង​និង​ក្រៅ​ស្រុក​ហើយ ដៃគូ​ជីវិត​មួយ​ចំនួន​បាន​ចែក​ផ្លូវ​គ្នា​ដោយ​សារ​តែ​មិន​ចុះ​សម្រុង​គ្នា​ នឹង​រឿង​លើ​គ្រែ បញ្ហា​មួយ​ដែល​បុរស​គួរ​ប្រុង​ប្រយ័ត្ន ចុះ​បើ​អ្នក​ព្យាយាម​ហើយ​ ប៉ុន្តែ​នៅ​តែ​មិន​អាច​ជូន​ដៃគូ​ឱ្យ​ឈាន​ដល់​ចំណុច​កំពូល​នោះ​?
ដើម្បី​ជា​គន្លឹះ​ដោះ​ស្រាយ​វិបត្តិ​នេះ​ nob70​ បាន​ប្រែ​សម្រួល​ដំណោះ​ស្រាយ​មួយ​ចំនួន​ពី​អ្នក​ជំនាញ​ខាង​រឿង​គ្រែ​ខ្នើយ សូម​តាម​ដាន​ដូច​ក្រោម៖

១៖ យក​ចិត្ត​ទុក​ដាក់​ពី​អ្វី​ដែល​ដៃ​គូ​អ្នក​ចូល​ចិត្ត
កុំ​គិត​ពី​អ្វី​ដែល​អ្នក​បាន​អាន​ ឬ​អតីត​ដៃ​គូ​របស់​អ្នក​ចូលចិត្ត។ (ចូលចិត្ត សំដៅ​លើ​រឿង​លើ​គ្រែ)

២៖ សន្ទនា​ជា​មួយ​ដៃ​គូ។  អ្នក​ត្រូវ​តែ​ក្លាហាន​និង​រក​វិធី​លួងលោម​និយាយ​ជា​មួយ​នាង ខណៈ​ដែល​អ្នក​បបោស​អង្អែល​នាង ត្រូវ​សួរ​ពី​អ្វី​ដែល​នាង​ចូល​ចិត្ត និង​មិន​ចូល​ចិត្ត។ ហើយ​អ្វី​ដែល​នាង​ពេញ​ចិត្ត​ផុត សូម​កុំ​ព្យាយាម​រាវ​ម្ជុល​ក្នុង​បាត​សមុទ្រ​អី ព្រោះ​តម្រូវ​ការ​របស់​នារី​មិន​ប្រាកដ​ថា ដូច​គ្នា​ទេ។

៣៖ ត្រូវ​ទន់ភ្លន់
យ៉ាង​ហោច​ណាស់​នៅ​ពេល​ទើប​តែ​ចាប់​ផ្ដើម​ ប្រសិន​បើ​អ្នក​ជា​មនុស្ស​ចូលចិត្ត​ប្រើ​កម្លាំង​ពេល​រួម​រ័ក។

៤៖ កត់​សំគាល់​ពី​សញ្ញា
ត្រូវ​សម្គាល់​ចង្វាក់​ដង្ហើម​របស់​នាង សំឡេង​នាង​ថ្ងូរ និង​សកម្មភាព​នាង​ពត់​ពើង។ ទាំង​អស់​នេះ​អាច​ជួយ​ឱ្យ​អ្នក​ដឹង​ពី​អ្វី​ដែល​នាង​ពេញ​ចិត្ត​ និង​មិន​ពេញ​ចិត្ត​ដោយ​មិន​បាច់​សួរ​នាំ។

៥៖ ចំណាយ​ពេល
ជា​ទូទៅ នា​រី​ត្រូវ​ការ​ពេល​វែង​ជាង​បុរស​ដើម្បីឈាន​ដល់​ចំណុច​កំពូល។ ដូច្នេះ​អ្នក​អាច​នឹង​ទៅ​មុន​នាង ហើយ​បំពេញ​ចំណង់​ឱ្យ​នាង​តាម​ក្រោយ ឬ​អ្នក​អាច​អូស​បន្លាយ​ពេល​វេលា​ដើម្បី​បាន​រួម​ដំណើរ​ជា​មួយ​គ្នា។

nob70​បុរស​ទាំង​អស់​អាច​អនុវត្ត​តាម​ចំណុច​ទាំង​ប្រាំ​ខាង​លើ ប៉ុន្តែ​ត្រូវ​ចាំ​ថា កុំ​ខ្វល់​ពី​អ្វី​ដែល​អ្នក​បាន​អាន ព្រោះ​ដៃ​គូ​របស់​អ្នក​អាច​ជា​នារី​ដែល​មាន​ចំណង់​ខុស​គេ ដូច្នេះ​ត្រូវ​ចេះ​ក្ដាប់​ស្ថានការណ៍​ជាក់​ស្ដែង៕

៤ ចំណុច​សម្រាប់​នារី​ដើម្បី​ត្រៀម​ខ្លួន​ទទួល​យក Oral Sex

ដោយៈ SKD168 និង nob70
ប្រភព៖ EHQ

No comments:

Post a Comment

Blogger Tips and TricksLatest Tips And TricksBlogger Tricks