ខេត្តព្រះសីហនុ ៖ មនុស្សប្រុសស្រីចំនួន៤នាក់បានរងរបួសធ្ងន់ស្រាល
ក្នុងឧបទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៍នៅលើកំណាត់ផ្លូវជាតិលេខ
៤ចន្លោះគីឡូម៉ែត្រលេខ១០៩-១១០
ទល់មុខវិទ្យាស្ថានរ៉ូលីញស្ទឹងច្រាល ក្នុងភូមិស្ទឹងច្រាល
ឃុំអូរបាក់រទេះ ស្រុកកំពង់សិលា ខេត្តព្រះសីហនុ
នាវេលាម៉ោង២និង៣០នាទីរសៀល ថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៣ ។
ក្នុងហេតុការណ៍នេះសមត្ថកិច្ចអះអាងថាគ្មានអ្នកស្លាប់ទេ
គ្រាន់តែរបួសធ្ងន់និងស្រាល ។
អធិការស្រុកកំពង់ សិលា លោក ហ៊ី ដូង បានឲ្យដឹងថា ដើមហេតុនៃគ្រោះថ្នាក់ចរាចរណ៍នេះ គឺបង្កឡើងដោយរថយន្តម៉ាកហ្វត ពណ៌ក្រហម ពាក់ស្លាកលេខភ្នំពេញ 2N-1088 បើកក្នុងទិសដៅពីភ្នំពេញទៅក្រុងព្រះសីហនុ ពេលមកដល់ចំណុចកើតហេតុ រថយន្តនេះបានបើកប៉ះជាមួយរថយន្តក្រុងពាក់ស្លាកលេខបាត់ដំបង 3A-0352 របស់ក្រុមហ៊ុនដឹកជញ្ជូនអ្នកដំណើរឫទ្ធិមុនី មានទិសដៅពីក្រុងព្រះសីហនុទៅក្រុងភ្នំពេញ បណ្តាលឲ្យរថយន្តហ្វតនោះខ្ទាតចេញទៅបុកដើមឈើ បណ្តាលឲ្យអ្នកបើកបរជាជនជាតិចិនតែម្នាក់ឯងរបួសធ្ងន់ (សមត្ថកិច្ចសង្ស័យអ្នកបើកបរស្រវឹង) ។
ដោយឡែក រថយន្តឡង់គ្រឹស័រ ស៊េរីឆ្នាំ២០១៣ ពាក់ស្លាកលេខភ្នំពេញ 2X-1987 ដែលកំពុងបើកបរតាមពីក្រោយរថយន្តក្រុមហ៊ុនឫទ្ធិមុនី បានគេចរថយន្តក្រុងធ្លាក់ផ្លូវទៅបុកដើមនៅទន្ទឹមនិងរថយន្តហ្វ តបណ្តាលឲ្យខ្ទេចមុខនិងរបួសធ្ងន់ចំនួន០៣នាក់ កំពុងសង្គ្រោះផងដែរ ។
លោក ហ៊ី ដូង បានបន្តថា ករណីនេះសំណាងល្អណាស់ពុំមានអ្នកស្លាប់ ចំណែករថយន្តដឹកអ្នកដំណើររបស់ក្រុមហ៊ុនឫទ្ធិមុនីក៏គ្មានអ្នក ដំណើរណាម្នាក់រងរបួសអ្វីដែរ ដោយគ្រាន់តែមានការភិតភ័យប៉ុណ្ណោះ ។បច្ចុប្បន្ន ជនរងគ្រោះត្រូវបានដឹកបញ្ជូនទៅទីក្រុងភ្នំពេញដើម្បីសង្គ្រោះ រីឯវត្ថុតាងប្រមូលយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុក កំពង់សិលា ដើម្បីរង់ចាំការដោះស្រាយបន្ត ៕
ប្រភពៈ នគរវត្ត


No comments:
Post a Comment