ប្រិយមិត្ត nob70 ទាំងអស់គ្នាដឹងទេថា កូរ៉េខាងត្បួងមានលក្ខណៈពិសេសអ្វីខ្លះទើបមានសន្ទុះរីកចម្រើន និងទទួលបានប្រជាប្រិយភាពជាងប្រទេសនានាក្នុងពិភពលោកយ៉ាងនេះ? តោះ! តាមដាន១០ចំណុចខាងក្រោមទាំងអស់គ្នា៖
*១៖ វប្បធម៌ចម្លែក*
កូរ៉េខាងត្បូងជាប្រទេសដែលប្រជាជនមានអ៊ីនធឺណិតប្រើ៨២,៧% ហើយ៧៨,៥%នៃប្រជាជន
សរុមមាន Smartphone ប្រើ។ បើមនុស្សអារយុចន្លោះពី១៨ទៅ២៤ឆ្នាំ ៩៧,7% នៃពួកគេសុទ្ធតែមាន Smartphone។ ប្រជាជនកូរ៉េប្រើ Smartphone ក្រៅពីទំនាក់ទំនងតាមNaver Line ឬ Kakao Talk ពួកគេក៏ប្រើវាដើម្បីបង់លុយនៅតាមហាង មើលទូរទស្សន៍(មិនមែន Youtube ទេ គឺប៉ុស្តិ៍ដែលកំពុងផ្សាយផ្ទាល់តែម្ដង) នៅតាមផ្លូវក្រោមដី និងស្គែនកូដ QR នៅផ្សារទំនើបទីមួយរបស់ពិភពលោកផងដែរ។
*២៖ ប្រើកាតឥណ្ណទាន*
ប្រជាជន កូរ៉េខាងត្បូងបានក្លាយជាអ្នកប្រើកាតឥណ្ណទានច្រើនជាងគេលើលោក កាលពី២ឆ្នាំកន្លងទៅ។ នេះបើយោងតាមធនាគាររបស់កូរ៉េ។ ខណៈដែលប្រជាជនអាមេរិកប្រើ៧៧,៩លើក ក្នុងមួយនាក់កាលពីឆ្នាំ២០១១ ហើយកាណាដា ៨៩,6 កូរ៉េខាងត្បូងប្រើ១២៩,7។ វាជារឿងខុសច្បាប់សម្រាប់ពាណិជ្ជករ ឬក្រុមហ៊ុនទាំងឡាយណាដែលមិនទទួលកាតឥណ្ណទាននៅកូរ៉េខាងត្បូង មិនថាតម្លៃទាបយ៉ាងណានោះទេ ហើយតាក់ស៊ីទាំងអស់សុទ្ធតែមានម៉ាស៊ីនប្រើកាតឥណ្ណទាន។
**
*៣៖ ប្រជាជនវក់វីនឹងការងារ*
ប្រជាជន កូរ៉េស្រលាញ់ការរៀនសូត្រ។ កូរ៉េខាងត្បូងជាប្រទេសដែលមានប្រជាជនមានកម្រិតវប្បធម៌ខ្ពស់បំផុត នៅក្នុងចំណោមប្រទេសក្នុងអង្គការដើម្បីការអភិវឌ្ឍ និងសហប្រតិបត្តិការសេដ្ឋកិច្ច ជាមួយនឹង៩៨%នៃប្រជាជនសរុបបានបញ្ចប់ថ្នាក់វិទ្យាល័យ ៦៣%បញ្ចប់មហាវិទ្យាល័យ ហើយពួកគេនៅតែមិនចោលទម្លាប់ប្រឹងប្រែងពេលពួកគេចូលបម្រើ ការងារ។ ពេលអ្នកទៅកូរ៉េខាងត្បូងនៅគ្រប់ទីក្រុងទាំងអស់អ្នកអាចឃើញភ្លើង នៅតាមអគារលោតជាសញ្ញាថា ហួសម៉ោងការងារហើយ ដើម្បីដាស់អារម្មណ៍ប្រជាជនដែលញៀននឹង ការងារទាំងនេះនាពេលល្ងាច។
*៤៖ ស្រាជាពាណិជ្ជកម្ម*
ពេល ពួកគេមិនធ្វើការ ប្រជាជនកូរ៉េជួបជុំរីករាយ ឬបំបាត់ទុក្ខរបស់ពួកគេជាមួយនឹងស្រា soju។ ខណៈដែលក្រុមហ៊ុនឈានមុខមួយចំនួនព្យាយាមហាមប្រាមវប្បធម៌ការងារនិង ការផឹកស៊ី ក៏នៅតែមាននយោជកជាច្រើនដែលនាំនយោជិតទៅរីករាយជាមួយនឹង soju ស្រាបៀរ និងវិស្គីជាដើម។
*៥៖ ផលិតផលតុបតែងខ្លួន*
ពេលនិយាយដល់ផលិតផលតុបតែងខ្លួន កូរ៉េខាងត្បូងមិនអាចបញ្ឈប់ការសាកល្បងគ្រឿងផ្សំ ឬ
រូបមន្តបានឡើយ។ កូរ៉េជាប្រទេសដែលមានទីផ្សារធំបំផុតសម្រាប់គ្រឿងតុបតែងខ្លួន បុរសដែលបុរសកូរ៉េខាងត្បូងទិញផលិតផលតុបតែងខ្លួនរបស់បុរសនៃ ពិភពលោកចំនួន១/៤ គឺប្រហែល៩០០លានដុល្លារក្នុងមួយឆ្នាំ។ នេះបើយោងតាម Euromonitor។
*៦៖ នារីវាយកូនហ្គោល*
The Economist បានដាក់សំនួរដែលមានតម្លៃមួយលានដុល្លារកាលពីឆ្នាំកន្លងទៅ“ហេតុ អ្វីនារីកូរ៉េពូកែវាយកូនហ្គោល?”និយាយពីចំណាត់ថ្នាក់របស់ពិភពលោក ពិតជាញាក់សាច់ ក្នុងចំណោមកំពូលនារីវាយកូនហ្គោលរបស់ពិភពលោកទាំង១០០នាក់៣៨នាក់ គឺកូរ៉េខាងត្បូង។ កំពូលនារីវាយកូនហ្គោលទាំង១០របស់ពិភពលោក ៤នាក់គឺកូរ៉េខាងត្បូង។
*៧៖ Starcraft*
Starcraft គឺជាអាជីវកម្មស្របច្បាប់នៅកូរ៉េដែលអ្នកនិយមលេងហ្គេមអាចរកលុយ បានរាប់ពាន់ដុល្លារបន្ថែមពីលើការងារ។ ចាប់តាំងពីហ្គេមដំណើរការនៅឆ្នាំ១៩៩៨ស្ទើរពាក់កណ្ដាលនៃហ្គេមទាំង អស់ត្រូវបានលក់នៅកូរ៉េ ដែលក្មេងប្រុស ក្មេងស្រី បុរសនិងស្ត្រី អាចដាច់យប់នៅបន្ទប់វីដេអូហ្គេម។ ១៤%នៃក្មេងកូរ៉េអាយុចន្លោះពី៩ទៅ១២ឆ្នាំរងគ្រោះពីការញៀន អ៊ីនធឺណិត។ ដើម្បីបង្ក្រាបហ្គេមរដ្ឋាភិបាលបានអនុម័តច្បាប់កាលពី២ឆ្នាំមុន ដើម្បីហាមប្រាមក្មេងអាយុ១៦ឆ្នាំចុះមិនឱ្យចូលវិបសាយហ្គេម។ ច្បាប់នេះត្រូវបានប្រជាជនមិនអើពើ។
*៨៖ អ្នកបម្រើលើយន្តហោះ*
អ្នកបម្រើលើយន្តហោះជុំវិញពិភពលោកនិយមទៅទទួលវគ្គបណ្ដុះបណ្ដាលនៅកូរ៉េខាងត្បូង។
អ្នកធ្លាប់ជិះយន្តហោះរបស់ជើងហោះហើរកូរ៉េសុទ្ធតែសរសើរពីសេវាកម្មរបស់អ្នកបម្រើលើយន្តហោះកូរ៉េ។
*៩៖ ណាត់ជួបស្នេហ៍ដោយមិនធ្លាប់ស្គាល់គ្នា*
ជា រឿងធម្មតាទេដែលអ្នកធ្វើការនៅកូរ៉េនៅលីវ។ ដោយសារសេវាណាត់ជួបកាន់តែរីករាលដាលក្រុមហ៊ុនរកគូស្រករធំបំផុត នៅកូរ៉េ Duo បានឱ្យដឹងថា រយៈពេលជាមធ្យមនៃទំនាក់ទំនងដែលបានមកពីការណាត់ជួបដោយមិន ធ្លាប់ស្គាល់គ្នាឈានដល់ការរៀបការគឺ១០,២ខែ ហើយប្ដីប្រពន្ធមួយគូធ្លាប់ណាត់ជួបមនុស្សមិនស្គាល់គ្នាជាមធ្យម ៦២ដង។ ក្រុមហ៊ុនរកគូស្រករ ឬណាត់ជួបស្នេហ៍ដោយមិនធ្លាប់ស្គាល់គ្នានៅកូរ៉េមានចំនួន ២ ៥០០ក្រុមហ៊ុន។
*១០៖ វះកាត់កែសម្ផស្ស*
រុស្ស៊ី ចិន ម៉ុងហ្គូលី និងជប៉ុន ទៅកូរ៉េខាងត្បូងដើម្បីវះកាត់កែសម្ផស្ស មិនមែនដោយសារតែ
ជំនាញដ៏ប៉ិនប្រសប់នោះទេ តែដើម្បីដំណោះស្រាយដ៏ល្អ។ បើនិយាយពីលទ្ធផលនៃការវះ
កាត់ ដ៏ល្អឥតខ្ចោះដូចគ្នាដែលអ្នកអាចទៅធ្វើនៅអាមេរិកគឺក្នុងតម្លៃ ១០ ០០០ដុល្លារ ប៉ុន្តែនៅកូរ៉េគឺត្រឹមតែ២០០០ ទៅ៣០០០ដុល្លារប៉ុណ្ណោះ។ (វះកាត់មុខ)
ដោយៈ SKD168 (ប្រភពដើមៈ Readkhmer និង Nob70)
No comments:
Post a Comment