ញុំបាទរៀបការបាន៦ឆ្នាំមកហើយ។
កាលពីមុនខ្ញុំមានសេចក្ដីសុខផ្លូវភេទ
និងបានផ្ដល់សេចក្ដីសុខដល់ភរិយាខ្ញុំបានប្រសើរ។ ប៉ុន្មានខែនេះ
ខ្ញុំព្រួយចិត្ដណាស់ ព្រោះពេលខ្ញុំរួមភេទជាមួយភរិយាខ្ញុំ
ស្រាប់តែលិង្គខ្ញុំទន់ភ្លាម។ តើខ្ញុំមានបញ្ហា“លិង្គងាប់” ឬយ៉ាង ណា?
សូមលោកវេជ្ជបណ្ឌិតយើង ជួយខ្ញុំបាទផង។
លោក ម.ស.ធ អាយុ៣៣ឆ្នាំ ខេត្ដកំពង់ចាម
វេជ្ជបណ្ឌិតយើង ៖
ការទន់លិង្គដែលកំពុងឡើងរឹងនៅក្នុងទ្វារមាសបែបនេះ
ពិតជារឿងមិនប្រក្រតីទេ បើលោកមិនទាន់បាន បាញ់ចេញទឹកកាមនៅឡើយនោះ។
ព្រោះថាបើបាញ់ចេញទឹកកាមរួចហើយ បន្ទាប់មកលិង្គលែងរឹងហើយទន់
គឺជារឿងធម្មតាទេ។ មុននឹងឆ្លើយខ្ញុំសូមជម្រាបថា
ការឡើងរឹងនៃលិង្គគឺជាបាតុភូតមិនស្ថិតស្ថេរ ដែលកើតឡើងតែមួយរយៈពេល
ហើយនឹងទន់ជ្រាយវិញភ្លាម ក្រោយពេលចេញទឹកកាម។
ព្រោះការឡើងរឹងនៃលិង្គមិនមែនជារ៉េផ្លិចមួយដែលធានាបានការមានស្ថេរភាព
នៃការរួមភេទពី ដើមដល់ចប់នោះទេ។ មានន័យថា
ធម្មជាតិផ្ដល់ការស្រើបស្រាលល្មមៗ តែត្រូវបូករួមនឹងកត្ដាផ្សេងទៀត។
សូមបញ្ជាក់ថា គ្រាន់តែការដាស់សម្រើបមិនបានល្អ
និងការអស់កម្លាំងកំហែងម្ដងម្កាល ក៏អាចថមថយចំណង់ផ្លូវភេទ
និងលែងឱ្យលិង្គឡើងរឹងបានល្អបាន។
ទោះបីលោកមានអាយុប៉ុន្មានមិនសំខាន់ទេ
តែការទន់ពេលរួមភេទនេះជាបញ្ហាកំប៉ិកកំប៉ុកតែប៉ុណ្ណោះ។
ជារួមការទន់លិង្គដែលកំពុងឡើងរឹងនេះ មិនមែនជាសញ្ញា
ឬបញ្ហា“លិង្គងាប់”នោះទេ។ ដូច្នេះ
ដើម្បីកែតម្រូវសូមលោកត្រួតពិនិត្យឡើងវិញអំពីជីវភាពផ្លូវភេទប្ដី
ប្រពន្ធរបស់លោក ទាំងទំនាក់ទំនង ទាំងបរិយាកាស
ដែលដាក់ទម្ងន់ទៅលើការស្រើបស្រាល។
ប្រភព ៖ សុខភាពកម្ពុជា (ទស្សនាវដ្តី សុខភាពយើង លេខ០២៦ ខែមីនា ឆ្នាំ២០០៨)
No comments:
Post a Comment